ចរាចរណ៍
ម៉ូតូ និង រថយន្ត បុកគ្នា ស្លាប់មនុស្សម្នាក់ភ្លាមៗ នៅសង្កាត់ក្បាលកោះ
ម៉ូតូ ១ គ្រឿង បើករេចង្កូតទៅបុករថយន្តកំពុងជិះ ទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ភ្លាមៗ ទាំងកណ្ដាលយប់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ២៥ នាទីយប់ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីម ១ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-4329 តាមបណ្ដោយផ្លូវជាតិលេខ ១ ធ្វើដំណើរទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកជាមួយរថយន្តម៉ាកតូយូតា ហាយឡែនឌើ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-7137 បើកតាមបណ្ដោយផ្លូវជាតិលេខ ១ ទិសដៅពីកើតទៅលិច បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ចំណែកម្ចាស់រថយន្តបង្ក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់យកទៅសួរនាំផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ បើគិតត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ ចំនួនអ្នកស្លាប់មានរហូតទៅដល់ជិត ១០ នាក់ហើយ សូមប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលបើកបរយានយន្ត ឬ ទោចក្រយានយន្ត លើដងផ្លូវ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


