ចរាចរណ៍
បើករថយន្ដបុកដើមឈើ ស្លាប់ម្នាក់ និងរបួស២នាក់
រថយន្តTOYOTA PRIUS មួយគ្រឿង បើកបរក្នុងល្បឿលឿន ជ្រុលបុកដើមឈើមួយដើមបណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវបេតុង១កន្លែង ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ខណៈរូបគាត់ជិះម៉ូតូឆ្លងកាត់ទីនោះបានឃើញរថយន្តខាងលើ បុកដើមឈើរួចបាត់ទៅហើយ ដោយរថយន្តនោះមានម៉ាក TOYOTA PRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-9582 រងការខូចខាតផ្នែកខាងមុខ និងមានមនុស្សប្រុសចំនួន៣នាក់ នៅក្នុងរថយន្ត។ ភ្លាមនោះអ្នកឃើញហេតុការណ៍បានទាក់ទៅសមត្ថកិច្ច និងរថយន្តសង្គ្រោះដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ក្រោយរថយន្តសង្គ្រោះមកដល់ក្រុមគ្រូពេទ្យ ពិនិត្យថា បុរសម្នាក់បានបាត់បង់ជីវិតទៅហើយ។

បើតាមប្រភពផ្សេងទៀត បានឱ្យដឹងថា រថយន្តខាងលើ បានបើកចេញកម្មវិធីមួយនៅជាប់ផ្លូវជាតិ៦ បានបើកចូលមកផ្លូវបេតុងខាងក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើហេតុ ដោយសារបើកលឿនផង និងស្ថានភាពផ្លូវងងឹតផង ក៏ជ្រុលបុកដើមអំពិលទឹកបារាំងតែម្តង។ ចំណែកមនុស្សនៅក្នុងរថយន្តមានម្នាក់ស្លាប់ ជាអ្នកអង្គុយនៅកៅអីខាងក្រោយ រីឯអ្នកបើករងរបួសស្រាល និងម្នាក់ទៀតជាអ្នកអង្គុយក្រោយដែររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត្រ បញ្ជូនទៅសង្គ្រោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ វាស់វែងយករថយន្ដទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំភាគីខាងម្ចាស់រថយន្តមកទទួល រីឯសព ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សំណាង





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ