ចរាចរណ៍
រថយន្ត ១ គ្រឿង បុកម៉ូតូពីក្រោយ ខ្ទាតបុករថយន្ត ១ គ្រឿងទៀត ស្លាប់បុរសម្នាក់
រថយន្តមិនចាំម៉ាក ១ គ្រឿង បើកបុកម៉ូតូហុងដាឌ្រីមពីក្រោយពេញទំហឹង ខ្ទាតទៅម្ខាងផ្លូវ បុកនឹងរថយន្តដែលទិសដៅផ្ទុយគ្នា បណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៥០ នាទីល្ងាច ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ចន្លោះស្ពានលេខ ៩ និងលេខ ១០ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស្លាកលេខ 1FB-6478 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៦ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាក ១ គ្រឿង បើកបរក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹង ធ្វើឲ្យមនុស្ស និងម៉ូតូ ខ្ទាតចូលគន្លងម្ខាងទៀត បណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតភ្លាមៗ។ ចំណែករថយន្តបង្ក មិនបានឈប់នោះទេ ក៏បន្តបើករត់គេចខ្លួនបាត់តែម្ដង។

ក្រោយមកក៏មានរថយន្ត ម៉ាក GEELY ពាក់ស្លាកលេខ ភ្នំពេញ 2BY-9034 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង មកបុកម៉ូតូរបស់ជនរងគ្រោះដែលត្រូវរថយន្តបង្កទី ១ បុកខ្ទាតទៅ។ រីឯរថយន្ត ម៉ាក GEELY បានរងការខូចខាតមួយចំហៀងខាងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយកមធ្យោបាយទាំង ២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


