Connect with us

ចរាចរណ៍

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

បានផុស

នៅ

បុរសម្នាក់បេីករថយន្តធុនធំម៉ាក ហុីយ៉ាន់ដាយ លឿនជ្រុលបុករះម៉ូតូចំនួន៣គ្រឿង ខណៈកំពុងឈប់រង់ចាំភ្លេីងស្តុបតែសំណាងល្អមិនមានអ្នករងរបួសធ្ងន់។ ករណីនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៥​ ស្ថិតនៅចំណុចស្តុប៦០ម៉ែត្រ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូចំនួន៣គ្រឿងមានម៉ាក PCX មួយគ្រឿង​ ស្កូបពីមួយគ្រឿង ​និងឃ្លីកមួយគ្រឿង កំពុងឈប់រង់ចាំភ្លេីងស្តុបក្រហម​ ទិសដៅពីលិចទៅកេីត​ បន្ទាប់មកស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកហ៉ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ផ្លាកលេខ ភ្នំពេញ 3F-7780​ ធ្វេីដំណេីរមកពីក្រោយជ្រុលបុករះបណ្តាលឲ្យម៉ូតូខូចខាត សំណាងល្អអ្ននជិះម៉ូតូរងរបួសស្រាល។

ក្រោយកេីតហេតុភាគីទាំងសងខាងបានធ្វេីការសម្របសម្រួលគ្នាមិនត្រូវ ទេីបសមត្ថកិច្ចជំនាញចរាចរណ៍ចុះវាស់វែងអូសយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនាពេលក្រោយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២១ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម