Connect with us

ចរាចរណ៍

រថយន្ត Ford បន្ថយល្បឿនគេចពីកង់បីក្រឡាប់លើថ្នល់ ត្រូវរថយន្តសាំងយ៉ុងបុកពីក្រោយរុញផ្ទប់បង្គោលបំភ្លឺផ្លូវ

បានផុស

នៅ

រថយន្ត Ford ១ គ្រឿង បើក​បន្ថយល្បឿន​គេច​ពី​កង់​បី ១ គ្រឿង ដែល​ក្រឡាប់​លើ​ថ្នល់ ក៏​ត្រូវ​រថយន្ត​សាំង​យ៉ុង​ដឹកទំនិញ ១ គ្រឿង​ទៀត មកពី​ក្រោយ បុក​ពេញទំហឹង រុញ​ផ្ទប់​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ហើយ​រថយន្ត​ទាំង ២ រង​ការ​ខូចខាត​យ៉ាង​ដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៣ និង ១៥ នាទី​ទៀបភ្លឺ ថ្ងៃ​ទី ៨ ខែ​ឧសភា ឆ្នាំ ២០២៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៦ ទល់មុខ​ក្រុមហ៊ុន​លក់​រថយន្ត BYD សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត Ford បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់ និង​ក្មួយ​ប្រុស បាន​ដឹក​ផ្សិត​ជាច្រើន​កញ្ច្រែង​ដាក់​រថយន្ត FORD RANGER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​2BY-1364 បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ គោលបំណង​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ។

លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​របស់​គាត់ បាន​បន្ថយល្បឿន បម្រុង​បើក​វាង​គេច ព្រោះ​មាន​គ្រោះថ្នាក់​ក្រឡាប់​កង់​បី​ឥណ្ឌា​នៅ​លើ​ថ្នល់ ភ្លាមៗ ស្រាប់​តែ​មាន​រថយន្ត ១ គ្រឿង មិន​បន្ថយល្បឿន បាន​បុក​រថយន្ត​របស់​គាត់​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រេ​ចង្កូត​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ។

ដោយឡែក​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​សាំង​យ៉ុង​ខាងលើ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-2353 បាន​ដឹក​បន្លែ​ បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​៦ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើតហេតុ មិន​ប្រយ័ត្ន ក៏បាន​បុក​រថយន្ត FORD ពីក្រោយ​ពេញទំហឹង រួច​បន្ត​បើក​រត់គេចខ្លួន ប្រមាណ​ជាង​ ១០០ ​ម៉ែត្រ ក៏​ស្រាប់តែ​រេ​ចង្កូត​បុក​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​តែម្ដង។ បន្ទាប់​មក​ តៃកុង​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កណ្តាល​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង ២ ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​រង់ចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយដែលកម្ពុជាយកឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូការណូ ដាក់ជាឈ្មោះមហាវិថី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អនុ​ប្រធានាធិបតី​អាមេរិក រិះគន់ថា រុស្ស៊ីទាមទារ​ច្រើន​ពេក​ក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន

សេដ្ឋកិច្ច៩ នាទីutes មុន

អ្នកជំនាញអះអាង​ តម្លៃមាសមាននិន្នាការកើនឡើង

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ABA ពង្រឹងការគាំទ្រកិច្ចការមនុស្សធម៌តាមរយៈការបរិច្ចាគ ១០០,០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ព័ត៌មានជាតិ១៦ នាទីutes មុន

បទយកការណ៍៖ ពិធីសែនក្របីជូនអ្នកតាដើម្បីព្យាបាលជំងឺរបស់ជនជាតិភាគតិចនៅរតនគិរី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម 

Sokha Hotels

ព័ត៌មានពេញនិយម