ចរាចរណ៍
បើករ៉ឺម៉កជ្រុលបុករថយន្តដឹកដីចតកៀនផ្លូវ ស្លាប់-របួសធ្ងន់ ០២ នាក់
យុវជន ០២ នាក់ សង្ស័យបើកម៉ូតូរ៉ឺម៉កដឹកទំនិញលឿនពេក រេចង្កូតបុករថយន្តដឹកដីដែលចតនៅកៀនផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ កៀបជាប់រថយន្ត និង ម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២ រសៀល ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ យុវជន ០២ នាក់ បានបើកម៉ូតូរ៉ឺម៉កដឹកទំនិញ ពាក់ស្លាកលេខ 1FS-6683 តាមបណ្ដោយផ្លូវបេតុង ក្នុងល្បឿនលឿន ខណៈដឹកទំនិញមានទម្ងន់រាងគួរសម ក៏រេចង្កូតជ្រុលទៅបុករថយន្តដឹកដី ០១ គ្រឿង មិនមានស្លាកលេខ ដែលចតនៅកៀនផ្លូវ បណ្ដាលឲ្យយុវជនជាអ្នកបើកម៉ូតូរ៉ឺម៉កកៀបជាប់ពីក្រោយរថយន្តដឹកដីស្លាប់បាត់បង់ជីវិតភ្លាមៗ។ ចំណែកឯយុវជនម្នាក់ទៀតជាអ្នករួមដំណើរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួចបន្តរាយការណ៍ជូនការិយាល័យចរាចរណ៍ផ្លូវគោក យករថយន្ត និងម៉ូតូរ៉ឺម៉កខាងលើ ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


