ចរាចរណ៍
ជិះម៉ូតូទាក់ដៃចង្កូតជាមួយអ្នកជិះបញ្ច្រាសផ្លូវ ដួលចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗ
យុវជនម្នាក់ត្រូវបានរថយន្តដឹកទំនិញកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលធើ្វដំណើរតាមផ្លូវមានម៉ូតូមួយគ្រឿងទៀតជិះបញ្ចៀសទិសទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្ត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-4882 ធើ្វដំណើរតែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបើកបញ្ចៀសទិសចរាចរណ៍ បានទាក់ដៃចង្កូតជាមួយជនរងគ្រោះបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តដឹកទំនិញពាក់ផ្លាកលេខ ភ្នំពេញ 3D-6678 ផ្នែកខាងក្រោមកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បើតាមការបញ្ជាក់ពីអ្នករួមដំណើរជាមួយរថយន្តដឹកទំនិញបានអោយដឹងថា គាត់មិនដឹងមានមនុស្សដួលចូលរថយន្តរបស់គាត់ទេ ដោយសារជនរងគ្រោះនៅពេលដួលគឺចូលកង់ក្រោយ បើដួលពីមុខរថយន្តគាត់អាចចាប់ហ្វ្រាំងទាន់។

ក្រោយពេលកេីតសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន