ចរាចរណ៍
រថយន្តដឹកឥដ្ឋ ១ គ្រឿង បើករេចង្កូតឡើងសួនបុកបង្គោលប៉ាណូ ក្រឡាប់រងរបួសមនុស្ស ២ នាក់
រថយន្តដឹកឥដ្ឋ ១ គ្រឿង បើករេចង្កូតឡើងសួន និងបុកបង្គោលផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មកណ្ដាលសួនចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ ព្រមទាំងរងរបួសមនុស្ស ២ នាក់ ផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង ៥០ នាទី ទៀបភ្លឺ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦ ចន្លោះស្ពានលេខ ៨ និងលេខ ៩ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកឥដ្ឋខាងលើបើកបរតាមបណ្តោយផ្លូវជាតិលេខ ៦ គោលដៅឆ្ពោះទៅភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតរថយន្តទៅខាងឆ្វេងដៃ ទើបជ្រុលចង្កូតបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្ដង។

អ្នកឃើញហេតុការណ៍បានបន្តថា រថយន្តខាងលើនេះទំនងជាបើកលឿន ទើបបុកបង្គោលផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មបណ្ដាលឲ្យបាក់បង្គោល។ ចំណែករថយន្ត ត្រូវបានផ្អៀងក្រឡាប់ចាក់ឥដ្ឋជាច្រើនដុំទៅដី។ ហេតុការណ៍នេះបានបង្កឲ្យមានមនុស្ស ២ នាក់ រងរបួសធ្ងន់-ស្រាល ក្នុងនោះមានតៃកុងរថយន្ត និងព្រូ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


