Connect with us

ចរាចរណ៍

ជនជាតិថៃម្នាក់ បើករថយន្តលឿន ស្របពេលយប់ស្ងាត់ បុករះរថយន្ត និង បង្គោលភ្លើង ក្រឡាប់ផ្ងារជើង

បានផុស

នៅ

ជនជាតិ​ថៃ​ម្នាក់ បើក​រថយន្ត ១ គ្រឿង ក្នុង​ល្បឿន​លឿន បុក​រះ​រថយន្ត ១ គ្រឿង​ទៀត រួច​បន្ត​ទៅ​បុក​បង្គោល​ភ្លើង ក្រឡាប់​ផ្ងារជើង រង​ការ​ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣៥ នាទី​យប់ ថ្ងៃ​ទី ៥ ខែ​សីហា ឆ្នាំ ២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ មាន​បុរស​ម្នាក់​ជា​ជនជាតិ​ថៃ បាន​បើក​រថយន្ត Mazda ពាក់​ស្លាក​លេខ 66B 016.09 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​រះ​រថយន្ត Mitsubishi ពាក់​ស្លាក​លេខ ភ្នំពេញ 2S-4422 ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា ពីក្រោយ​ពេញទំហឹង ហើយ​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​រថយន្ត Mitsubishi ក្រឡាប់​ផ្ងារ​ជើង សំណាងល្អ​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស។ ចំណែក​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង។ ភ្លាមៗ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ខាងលើ យក​ទៅ​វាស់​ជាតិ​អាល់កុល។ ស្រប​ពេល​សមត្ថកិច្ច​ឃាត់​នោះ​ជនជាតិ​ថៃ​ខាងលើ​បាន​ព្យាយាម​ឈ្លោះប្រកែក​ជាមួយ​ពលរដ្ឋ​ថែមទៀត។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម