ចរាចរណ៍
រថយន្តសណ្ដោងកុងតឺន័រ បុកម៉ូតូ ស្លាប់បុរសម្នាក់ នៅខណ្ឌកំបូល
បុរសម្នាក់ បានស្លាប់ បន្ទាប់ពីរថយន្តសណ្ដោងកុងតឺន័រ ១ គ្រឿង បើកបុកកិន កាលពីវេលាម៉ោង ១១ និង ៥០ នាទីយប់ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1C-5867 ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មាន បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតាមផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុ មានរថយន្តសណ្ដោងកុងតឺន័រ ម៉ាក FUSU ពណ៌ទឹកប្រាក់ ផ្លាកលេខ កំពង់ស្ពឺ 3A-7666 បើកចេញពីទិសបញ្ច្រាសគ្នា ហើយបើកជ្រុលបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង។ ភ្លាមៗ រថយន្តមិនបានឈប់នោះទេ បានអូសកិនទាំងមនុស្ស និងម៉ូតូក្រោមរថយន្ត ជាង ១០០ ម៉ែត្រ ដែលធ្វើឲ្យជនរងគ្រោះបែកសាច់ខ្ទេចស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកម៉ូតូ ក៏ខ្ទេចខ្ទីរងការខូចខាតទាំងស្រុង។

ដោយឡែករថយន្តសណ្ដោងក៏រងការខូចខាតផ្នែកមុខ និងចំហៀងខាងឆ្វេង ខណៈដែលអ្នកបើកបរបានចុះរត់គេចបាត់។ ករណីខាងលើនេះ មិនទាន់ទាក់ទងរកសាច់ញាតិបាននៅឡើយទេ បច្ចុប្បន្នសពត្រូវបានដឹកយកទៅតម្កល់ទុក ដើម្បីរង់ចាំការស្វែងរកសាច់ញាតិ។ រីឯ រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចចរាចរណ៍វាស់វែង និងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


