Connect with us

កីឡា

កីឡាករ​កំពុង​ល្អ​នៅ​លីគ​កម្ពុជា​ Maksym ឈ្នះ​ពាន​កីឡាករល្អ​ប្រចាំ​ខែ​លើក​ទី​២​ក្នុង​អាជីព

បានផុស

នៅ

កីឡាករ Maksym Pryadun សញ្ជាតិ​​អ៊ុយក្រែន​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​លីគ​បាល់​ទាត់កំពូល​កម្ពុជា បន្ទាប់​ពី​រូប​គេ​រួម​ចំណែក​ដ៏​សំខាន់​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន​មិន​ទាន់​​ស្គាល់​បរាជ័យ​សោះ។

ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Maksym Pryadun បាន​ចូល​រួម​ជា​មួយ​ក្លិប​ភ្នំពេញ​ក្រោន កាល​ពី​ដើម​រដូវ​កាល​នេះ​ដោយ​បង្ហាញ​ខ្លូន​ជាផ្លូវ​ការ​ចំនួន ៧ ប្រកួត​ហើយ។ ការ​ប្រកួត​ទី១ រូប​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​ពាន​បើក​រដូវ​កាល​ថ្មី ដោយ​ភ្នំពេញ​ក្រោន បានចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង តាម​រយៈ​ការ​ទាត់​កាត់​សេចក្តី១១​ម៉ែត្រ ៣-៥ បន្ទាប់​ពី​ស្មើ​គ្នា ២-២។

ចំពោះ​ការ​ប្រកួត ៦ លើក​ដំបូង​ក្នុង​លីគ កីឡាករ Maksym Pryadun ស៊ុ​ត​ចូល​ ៥ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​ ៤ លើក ដើម្បី​​ស្ថិត​នៅ​លេខ ៣ ក្នុង​ចំណោម​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត។ រូប​គេ​ស៊ុត​ចូល ក្រុម​កង​យោធពល​ខមេរភូមិន្ទ ១ គ្រាប់, ស៊ុត​ចូល ឡាយហ្វ​ ខេត្ត​ព្រះ​សីហនុ ៣ គ្រាប់ និង ស៊ុត​ចូល គិរីវង់សុខសែន​ជ័យ ១ គ្រាប់។

ពាន​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត

ការ​រួម​ចំណែក​ដ៏​សំខាន់​ដល់​ក្រុម​​នេះ​ហើយ​បាន​ផ្តល់​ឲ្យ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត ២ លើក​គឺ​នៅ​ពេល ភ្នំពេញ​ក្រោន ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៤-៣ និង​នៅ​ពេលឈ្នះ គិរីវង់សុខសែន​ជ័យ ៤-១ ហើយ​ក៏​បានឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​សីហា។

នេះ​ជា​លើក​ទី​ ២ ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​​ដែល​កីឡាករ Maksym Pryadun បាន​ឈ្នះ​​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែ បន្ទាប់​ពី​លើក​ទី១ រូប​គេ​បានឈ្នះពាន​នៅ​លីគ​បាល់ទាត់​កំពូល​អ៊ុយក្រែន។ ពេល​នោះ រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្លិប FC Zirka ​នា​ពាក់​កណ្តាល​រដូវ​កាល នៅ​ខែ​ឧសភា​​ ឆ្នាំ ២០១៧ ហើយ​​​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែ​សីហា។

រហូត​ដល់​ពេល​នេះ កីឡាករ Maksym បាន​ឆ្លង​កាត់​ក្លិប​ជា​ច្រើន​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ រហូត​ដល់ ឆ្នាំ ២០២៥ ហើយ​ក្លិប ​ភ្នំពេញ​ក្រោន អាច​ចាត់​ទុក​ជា​ផ្ទះ​ដ៏​ជោគជ័យ​​​មួយសម្រាប់​ខ្លួន​ដោយ​ទើប​លេង​បាន ៦ ប្រកួត រក​បាន ៥ គ្រាប់ និង​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ​១​លើក៕​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម