ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន អួតថាកូរ៉េខាងជើងជា «ប្រជាជាតិដ៏ខ្លាំងក្លា» ក្នុងខួបទី៨០របស់បក្សកាន់អំណាច
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអួតកូរ៉េខាងជើងជា «ប្រជាជាតិដ៏ខ្លាំងក្លា» ក្នុងអំឡុងពេលនៃការប្រារព្ធពិធីដ៏មហិមា រំលឹកខួបលើកទី ៨០ នៃគណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ខែតុលា។

នៅក្នុងពិធីជប់លៀងដ៏សំខាន់មួយនៅកីឡាដ្ឋាន May Day ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានសរសើរ គណបក្សWPK ចំពោះការដឹកនាំប្រទេសដោយគ្មានកំហុសសូម្បីតែមួយ នៅក្នុងប្រវត្តិសាស្ត្ររយៈពេលប្រាំបីទសវត្សរ៍របស់ខ្លួន។ លោកក៏បានសរសើរប្រជាជនកូរ៉េខាងជើងដែលមានសមត្ថភាពជំនះរាល់ឧបសគ្គ និងសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យ។
ពិធីនេះចូលរួមដោយគណៈប្រតិភូបរទេសជាន់ខ្ពស់មកពីប្រទេសចិន វៀតណាម និងរុស្ស៊ី ដែលគូសបញ្ជាក់អំពីទំនាក់ទំនងការទូតដ៏ស៊ីជម្រៅរបស់ទីក្រុងព្យុងយ៉ាងជាមួយសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន។ ក្នុងចំណោមអ្នកចូលរួមមាននាយករដ្ឋមន្ត្រីចិនលោក Li Qiang ប្រធានបក្សគុម្មុយនិស្តវៀតណាមលោក To Lam និងអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ។
លោក គីម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន Li Qiang ដោយហៅដំណើរទស្សនកិច្ចនេះថាជាសញ្ញានៃការគាំទ្រ និងមិត្តភាពយូរអង្វែងរបស់ទីក្រុងប៉េកាំង ខណៈដែលភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ រីឯលោក Li បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះទំនាក់ទំនងជិតស្និទ្ធ។ លោក គីម ក៏បានជួបជាមួយលោក To Lam ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ខណៈដែលភាគីរុស្ស៊ីលោក Dmitry Medvedev បានជួបពិភាក្សាដាច់ដោយឡែក និងចូលរួមពិធីទទួលជាផ្លូវការនៅទីក្រុងព្យុងយ៉ាង។

ការប្រារព្ធពិធីនេះបានបញ្ចប់ទៅដោយមានល្បែងប្រជាប្រិយ និងការសម្តែងសិល្បៈ ដែលហ្វូងមនុស្សបានចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំ បង្ហាញពីការរួបរួម និងមោទនភាពជាតិ។
គួរកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងមិនបាននិយាយអំពីក្បួនដង្ហែរយោធាទ្រង់ទ្រាយធំ ដែលអ្នកសង្កេតការណ៍និងប្រទេសនានា រំពឹងថានឹងអមជាមួយការប្រារព្ធខួបនេះនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


