Connect with us

ព័ត៌មានជាតិ

បណ្ឌិត​ យង់ ពៅ ថា​ថៃ​កាន់​តែ​បង្ហាញ​ចរិត​កាចសាហាវ​បស់​ខ្លួន​ទៅ​កាន់​អ្នក​អង្កេតការណ៍

បានផុស

នៅ

អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក​បណ្ឌិត យង់ ពៅ បាន​លើក​ឡើង​ថា​​ការ​ចាក់​សំឡេង​​បំពុល​របស់​ថៃ​បង្ហាញ​អង្កេតការណ៍​បីចំនូន​ពី​សកម្មភាព​ពាល​របស់​ប្រទេស​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ថៃ​បាន​ចាក់​សំឡេង​ខ្មោច​ព្រាយ ឆ្កែលូ ២យប់​ជាប់​គ្នា​នៅ​ភូមិ​ព្រៃ​ចាន់​ដើម្បី​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​។ តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​មេ​គំនិត​នៃ​ការ​ចាក់​សំឡេង​រំខាន​នេះ កាន់ ចមផ្លាំង ថា​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ខុស​ច្បាប់​លើ​ដី​ថៃ ហើយ​ក៏​ត្រូវ​បាន​រដ្ឋបាលខេត្ត​ស្រះកែវ និង​ភូមិភាគ១​របស់​ថៃ​អនុញ្ញាត​ផងដែរ​។

សសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​នៅ​ព្រឹក​ថ្ងៃទី​១២​ ខែ​តុលា ឆ្នាំ២០២៥​នេះ​​ លោក​បណ្ឌិត​ យង់ ពៅ បាន​លើក​ឡើង​ថា​ការ​បញ្ជា​ឱ្យ​ ចមផ្លាំង ធ្វើ​ដូច្នេះ​គឺ​ថៃ​ចង់​បង្ហាញ​ពី​ភាព​គ្មាន​សីលធម៌​របស់​ប្រទេស​ខ្លួន ហើយ​ការ​ដែល​ថា​ខ្លួន​ជា​ជន​រងគ្រោះ​ពី​កម្ពុជា​នោះ​គឺ​ជា​ទ្រឹស្ដី​ដែល​ស្មោគ​គ្រោក​ប៉ុណ្ណោះ​។​

លោកសរសេរថា៖ «ចាក់ធុងបាស់បំពងបំពុលសំឡេងពេលយប់ដល់អ្នកភូមិព្រៃចាន់កម្ពុជានោះ គឺពាលថៃខ្លួនឯង ចង់ប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន (IOT) ថា ត្រូវតែធ្វើ​របាយការណ៍ច្បាស់ៗឱ្យពាលថៃទី១- ថៃ ជារដ្ឋពាល ទី២បើ​ជា​រដ្ឋ​ពាល​ធ្វើ​សកម្មភាពពាល ទី៣- ពាលថៃ និយាយថាជនរងគ្រោះនោះ ជាទ្រឹស្ដីលាមកទេ ដូចក្រុម IOTបានឃើញ និងឮជាក់ស្ដែង»។

កាល​ពី​យប់​ថ្ងៃទី​១១ ខែ​តុលា អ្នក​សង្កេតការណ៍​អន្តរកាល IOT បាន​ចុះ​ទៅ​ដល់​ភូមិ​ព្រៃចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ទាំង​យប់​បន្ទាប់​ពី​ថៃ​នៅ​តែ​បន្ត​ចាក់​សំឡេង​រំខាន​ដល់​ការ​សម្រាក​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​យប់។ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចាត់​ទុក​ការ​ចាក់​សំឡេង​រំខាន់​នេះ​គឺ​ជា​ទម្រង់​នៃ​ការ​បំភិត​បំភ័យ​និង​យាយី​ផ្លូវ​ចិត្ត​មក​លើ​ពលរដ្ឋ​កម្ពុជា​ និង​បាន​ដាក់​បណ្ដឹង​ទៅ​កាន់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សំឡេង​រំខាន​នេះ​ផងដែរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម