ព័ត៌មានអន្ដរជាតិ
ត្រាំ នៅតែជួប ស៊ី ដដែលចុងខែនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មថ្មី
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសិនថ៍ (Scott Bessent) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅនឹងតែជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមការគ្រោងទុកដដែល នៅចុងខែនេះ ខណៈដែលភាគីទាំង២សម្លឹងមើលការបន្ថូរបន្ថយភាពតានតឹងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការឱ្យយ៉ាងដូច្នេះថារបស់លោក បេសិនថ៍ ធ្វើឡើងស្របពេលដែលសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ផ្ទុះឡើងជាថ្មីកាលពីសប្ដាហ៍មុន ក្រោយលោក ត្រាំ ប្រកាសដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងដាក់ការរឹតត្បឹតថ្មីលើការនាំចេញរ៉ែកម្រ។ ជាមួយនឹងការឆ្លើយតបនោះ លោក ត្រាំ ក៏បានគំរាមលុបចោលជំនួបជាមួយលោក ស៊ី ដែលគ្រោងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាប្រទេសកូរ៉េខាងត្បូង ចុងខែនេះផងដែរ។
លោក បេសិនថ៍ បាននិយាយថា មន្រ្តីអាមេរិក និងចិន បានប្រាស្រ័យទាក់ទងគ្នាច្រើនដងហើយកាលពីចុងសប្ដាហ៍កន្លងទៅ ហើយមានការរំពឹងទុកពីកិច្ចប្រជុំទ្វេភាគីបន្ថែមទៀត។ លោកបានប្រាប់បណ្ដាញទូរទស្សន៍ Fox Business Network ៖ «យើងបានកាត់បន្ថយភាពតានតឹងបានយ៉ាងច្រើន»។
លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី ត្រាំ បាននិយាយថាពន្ធ(ថ្មីលើចិន)នឹងមិនទាន់ចូលជាធរមានទេ រហូតទាល់តែថ្ងៃទី ១ វិច្ឆិកា។ លោក និងប្រធានបក្ស[កុម្មុយនិស្តចិន] លោក ស៊ី នឹងជួបគ្នានៅប្រទេសកូរ៉េ។ ខ្ញុំជឿថា កិច្ចប្រជុំនឹងនៅតែបន្តមាន»។

ក្រសួងពាណិជ្ជកម្មរបស់ចិនឯណោះវិញ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានជូនដំណឹងជាមុនហើយដល់សហរដ្ឋអាមេរិកអំពីគម្រោងរឹតបន្តឹងការនាំចេញរ៉ែកម្រ។ ក្រសួងបញ្ជាក់ថា ភាគីទាំង២នៅតែទាក់ទងគ្នាដោះស្រាយបញ្ហា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនអាចស្នើឱ្យមានការចរចា ហើយចេញវិធានការគំរាមកំហែងចិនថ្មីៗបន្តបន្ទាប់គ្នានោះទេ។
កាលពីថ្ងៃអាទិត្យ ចិនបានទទូចថា វិធានការរបស់អាមេរិកគឺជាការលាក់ពុតបែបស្ដង់ដារ២ ដោយមិនគិតពីការរឹតបន្តឹងរបស់់ខ្លួនលើការនាំចេញបច្ចេកវិទ្យា និងបន្ទះឈីបទំនើបៗទៅចិននាពេលកន្លងមក។ ការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន ធ្វើឡើងក្រោយហេតុផលសន្ដិសុខជាតិ ដោយមិនកំណត់គោលដៅតែអាមេរិកប៉ុណ្ណោះទេ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


