Connect with us

ព័ត៌មានអន្ដរជាតិ

ថៃអនុម័តកញ្ចប់​វិនិយោគសម្រាប់ក្រុមហ៊ុនរដ្ឋជិត ៥០ ប៊ីលាន​ដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច

បានផុស

នៅ

គណៈរដ្ឋមន្ត្រីថៃ​បានអនុម័តកញ្ចប់គម្រោងវិនិយោគសម្រាប់សហគ្រាសរដ្ឋ ក្នុងតម្លៃប្រមាណ ១,៥៦ ទ្រីលាន​បាត ឬ ៤៧,៩៦ ប៊ីលាន​ដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដើម្បីជំរុញសេដ្ឋកិច្ចថៃ ដែលបន្តដើរអូសជើង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាន​ឱ្យដឹងថា កញ្ចប់គម្រោងដ៏ធំនេះ ​នឹង​ជួយជំរុញកំណើនសេដ្ឋកិច្ចថៃប្រមាណ ០,៣ ភាគរយ តាមរយៈការយកប្រើប្រាស់ទៅ​ក្នុងគម្រោងរបស់​សហគ្រាសរដ្ឋចំនួន ៥១ នៅឆ្នាំសារពើពន្ធ ២០២៦ តាមការស្នើឡើងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC)។

គេមើលឃើញថា នេះគឺជាការអនុម័តកញ្ចប់ដ៏ធំ​បំផុត​សម្រាប់គណៈរដ្ឋមន្រ្តីថៃថ្មីនៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន ដែល​ប្ដេជ្ញាស្ដារសេដ្ឋកិច្ចដើរអូសជើងថៃឡើងវិញ ប៉ុន្តែ​មាន​ពេលត្រឹម ៤ ខែ ដើម្បីដោះស្រាយបញ្ហា ក្រោមកិច្ចសន្យារំលាយសភានៅដើមឆ្នាំក្រោយដើម្បីរៀបចំការបោះឆ្នោតឡើងវិញ។

​គម្រោងសំខាន់ៗរួមមាន​ គម្រោង​របស់​អាជ្ញាធរ​អគ្គិសនី​ថៃ (EGAT) ក្នុង​ការ​ដំឡើង​ប្រព័ន្ធ​បញ្ជូនអគ្គិសនី គម្រោងផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន (​បាងកក-នគររាជសីមា ដំណាក់កាលទី១) ក្រោមក្រោមការគ្រប់គ្រងរបស់ផ្លូវរថភ្លើងរដ្ឋថៃ (SRT) គម្រោងខ្សែ​រថភ្លើង MRT ពណ៌​ស្វាយ នៅក្រុងបាងកក ​ដែល​ស្ថិតនៅ​ក្រោម​អាជ្ញាធរ​ដឹកជញ្ជូន​រហ័ស​​ថៃ (MRTA) និងគម្រោង​ផ្លូវល្បឿនលឿន Rama III-Dao Khanong-Western Outer Ring Road ​របស់អាជ្ញាធរផ្លូវល្បឿនលឿនថៃ (EXAT) ជាដើម។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម