សេដ្ឋកិច្ច
ហាងឆេងមាសបន្តស្ទុះឡើងបំបែកកំណត់ត្រាខ្ពស់បំផុត ៥ ២៣០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានបន្តកើនឡើងបំបែកកំណត់ត្រាខ្ពស់បំផុតដល់ជាង ៥ ២៣០ ដុល្លារក្នុងមួយតម្លឹង នៅព្រឹកថ្ងៃសុក្រនេះ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសារអត្រាការប្រាក់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក និងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក។

អាជីវករលក់មាសផ្សារធំថ្មី អ្នកស្រី ហ៊ង រីណា បានឱ្យដឹងថា តម្លៃមាសបានកើនឡើងរាល់ថ្ងៃ ខណៈសកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ដោយសារការបារម្ភរបស់អតិថិជន។
អាជីវកររូបនេះ បញ្ជាក់ថា មានអតិថិជនមួយៗទិញដែរ ប៉ុន្តែទិញជាដុំមាសជាគីឡូ ខណៈគ្រឿងមាសលែងមានជួញដូរហើយ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities កត្តាដែលរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងខ្លាំង គឺពាក់ព័ន្ធជាមួយនឹងទំនុកចិត្ត ទាំងវិនិយោគិន និងធនាគារ ដែលគេមើលឃើញថា ប្រាក់ដុល្លារ ទោះបីជារក្សាអត្រាការប្រាក់ក៏ដោយ ឬក៏ដំឡើងអត្រាការប្រាក់ក៏ដោយគ្រាន់តែទប់ក្នុងការ ការពារអត្រាអតិផរណាកើនឡើងតែប៉ុណ្ណោះ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យល់ឃើញថា៖ «មាស និងថាមពលដើរបញ្ច្រាស់គ្នា ជាធម្មតា នៅពេលដែលមាសឡើងថ្លៃ គឺប្រេងចុះថោក នៅពេលដែលប្រាក់ដុល្លារចុះថោកមាសក៏ឡើងថ្លៃដែរ នេះគឺវាពាក់ព័ន្ធបញ្ហាភូមិសាស្ត្រនយោបាយ នៅពេលដែលភូមិសាស្ត្រនយោបាយ ឬក៏សង្គ្រាមផ្សេងៗ កើតឡើងគឺវាធ្វើឱ្យតម្រូវ ការមានការថយចុះ មានន័យថា ការផលិតថយចុះ ដូច្នេះតម្រូវការនៃថាមពលមានការថយចុះ ដូច្នេះតម្លៃប្រេងសាំងមានការចុះថ្លៃ»។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់ គឺធ្វើឱ្យអ្នកវិនិយោគស្ទាក់ស្ទើក្នុងការដាក់ទុន សេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ដូច្នេះ អ្វីដែលជាទំនុកចិត្តគឺការជឿជាក់ទៅលើមាស នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់មាសគឺជាទំនុកចិត្តដ៏ខ្ពស់ ដែលតម្រូវឱ្យមានការទិញចូល ធ្វើឱ្យតម្លៃកើនឡើង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


