ព័ត៌មានអន្ដរជាតិ
កងទ័ពថៃ៖ របងព្រំដែនថ្មីជាមួយកម្ពុជា ត្រូវចំណាយជាង២៦ម៉ឺនដុល្លារក្នុងប្រវែងដីមួយគីឡូម៉ែត្រ
កងយោធាថៃ បានប្រកាសថា ការសាងសង់របងព្រំដែនថ្មីជាមួយកម្ពុជា នឹងត្រូវចំណាយអស់ប្រហែល ៨,៦៦លានបាត (ប្រហែល២៦,៥ម៉ឺនដុល្លារ) ក្នុងប្រវែងដីមួយគីឡូម៉ែត្រ ដោយរួមបញ្ចូលទាំងការចំណាយលើការសាងសង់របង និងផ្លូវល្បាត។

គម្រោងនេះ មានរបងបេតុងដែលស្រោបដោយបន្លាលួស ហើយមានផ្លូវល្បាតក្រាលក្រួសទទឹង៥ម៉ែត្រ។ យោងតាមទីបញ្ជាការកងកម្លាំងប្រដាប់អាវុធ របងនឹងត្រូវចំណាយអស់៧,៣៦លានបាតក្នុងមួយគីឡូម៉ែត្រ ខណៈដែលផ្លូវល្បាតអស់១,៣លានបាតទៀត។
យោងតាមការចុះផ្សាយរបស់ The Nation មន្ត្រីថៃបានឲ្យដឹងថា រចនាសម្ព័ន្ធថ្មីនេះមានគោលបំណងពង្រឹងសន្តិសុខ ទប់ស្កាត់ការរត់ពន្ធ និងទប់ស្កាត់ការឆ្លងកាត់ខុសច្បាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង៨១៧គីឡូម៉ែត្រ។ កងយោធាថៃបានពណ៌នាអំពីគម្រោងនេះថាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងព្រំដែន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធការពារជាតិ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


