ព័ត៌មានអន្ដរជាតិ
រកឃើញទៀតហើយនៅថៃ! ស្តុកទំនិញក្លែងក្លាយ មានទាំងអាហារ និងគ្រឿងសម្អាងជាង ១លានដុំ
ទីផ្សារអនឡាញនៅក្នុងប្រទេសថៃ បច្ចុប្បន្នកំពុងតែរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីសមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបឃ្លាំងទំនិញដ៏ធំមួយកន្លែង នៅក្នុងខេត្ត Samut Prakan។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ការចុះឆែកឆេរនេះ បានលាតត្រដាងពីភាពធូររលុង នៃការគ្រប់គ្រងទំនិញនាំចូល ដែលបណ្តោយឱ្យក្រុមជនខិលខូចលួចស្តុក និងចែកចាយផលិតផលអាហារ ព្រមទាំងគ្រឿងសម្អាងខុសច្បាប់គ្មានស្តង់ដារ រហូតដល់ទៅជាង ១លានដុំ គិតជាទឹកប្រាក់ជាង ១២លានបាត ដើម្បីលក់ឱ្យអ្នកប្រើប្រាស់។
ទំនិញខុសច្បាប់ ដែលដកហូតបាន រួមមាន កាហ្វេកញ្ចប់ល្បីៗដែលលួចបន្លំប្រើលេខបញ្ជិកាក្លែងក្លាយ ម្សៅម៉ាត់ឆាគ្មានស្លាកសញ្ញាត្រឹមត្រូវ និងគ្រឿងសម្អាងក្លែងក្លាយជាច្រើនមុខ រួមទាំងសំឡីអនាម័យខូចគុណភាពជាង ៥០ម៉ឺនដុំ ដែលសុទ្ធសឹងតែជាផលិតផលមានហានិភ័យខ្ពស់ បង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ ឃ្លាំងនេះ ត្រូវបានគ្រប់គ្រងដោយបុរសជនជាតិចិនម្នាក់ ដោយរូបគេបានសារភាពថា ក្រុមមេខ្យល់ចិន បានលួចនាំចូលទំនិញអន់ៗទាំងនេះពីប្រទេសចិន មកស្តុកទុកក្នុងទឹកដីថៃជិត ៦ខែមកហើយ ដើម្បីបោកលក់ឱ្យអតិថិជនតាមអនឡាញជារៀងរាល់ថ្ងៃ។
ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីការធ្លាក់ចុះនៃសុវត្ថិភាពទំនិញ និងប្រព័ន្ធការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសថៃ ដែលបណ្តោយឱ្យក្រុមជនបរទេស ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាមូលដ្ឋានចែកចាយទំនិញក្លែងក្លាយ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល៕


ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


