Connect with us

ព័ត៌មានអន្ដរជាតិ

មេគ្រឿងញៀនម្នាក់ទៀត ជាជនជាតិនីហ្សេរីយ៉ា ត្រូវបានចាប់ខ្លួន នៅថៃ

បានផុស

នៅ

ប្រទេសថៃ បានចាប់ខ្លួនជនជាតិនីហ្សេរីយ៉ា ម្នាក់ ដែលជាមេគ្រឿងញៀន ជាប់ពាក់ព័ន្ធនឹងការចរាចរណ៍ ថ្នាំមេតំហ្វេតាមីន កូកាអ៊ីន និងម៉ាទឹកកក យ៉ាងគគ្រឹកគគ្រេង។

(រូប៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post, បុរសម្នាក់នេះមានឈ្មោះ Ikenna Patrick Azubuike ត្រូវបានចាប់ខ្លួននារាត្រីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅខាងក្រៅខុនដូមួយ ក្នុងខ័ណ្ឌ Yannawa នៃទីក្រុងបាងកក។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ ប៉ូលិសថៃនិងមេគ្រឿងញៀន បានប្រឈមមុខដាក់គ្នា យ៉ាងតានតឹង ឈានដល់ការប៉ះទង្គិចគ្នាទៀតផង នៅពេលបុរសវ័យ ៣៦ឆ្នាំ ព្យាយាមបើករថយន្តរត់ និងបុករះនៅតាមផ្លូវ។

ទីបំផុត រូបគេក៏ត្រូវបានចាប់ខ្លួន ហើយក្នុងប្រតិបត្តិការនោះ ប៉ូលិសឈានទៅដល់ការរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៊ីន, រថយន្តមួយគ្រឿង, ប្រាក់សុទ្ធ, លុយនៅក្នុងគណនីធនាគារ និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលមានតម្លៃសរុបជាង ៧០០ ០០០ បាត។

(រូប៖ Bangkok Post)

ស្របពេលជាមួយគ្នានោះដែរ ប៉ូលិសបានរកឃើញតម្រុយ នៃទំនាក់ទំនងរបស់ Ikenna Patrick Azubuike ជាមួយបណ្តាញឧក្រិដ្ឋកម្ម ដ៏ធំមួយទៀត ប៉ុន្តែបច្ចុប្បន្ន កំពុងស៊ើបអង្កេត។

ការចាប់ខ្លួននេះកើតឡើង បន្ទាប់ពីថៃ ក៏ទើបចាប់បាន មេក្រុមឆបោកតាមអនឡាញ (Scammer) និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិផងដែរ។

ឧក្រិដ្ឋជនម្នាក់នេះ ឈ្មោះ Sasaki អាយុ ៣៩ឆ្នាំ មានសញ្ជាតិជប៉ុន ត្រូវបានចាប់ខ្លួនក្នុងខណ្ឌ Watthana នៃទីក្រុង បាងកក។ រូបគេគឺជាមេនៃបណ្តាញ Scammer ដែលឆបោកលុយមនុស្ស នៅប្រទេសជាច្រើន ហើយរូបគេ ក៏ជាប់ក្នុងបញ្ជីខ្មៅក្នុងប្រទេសកំណើតផងដែរ ដោយជប៉ុន បានចេញសេចក្តីប្រកាស តាមចាប់ខ្លួន តាំងតែពីថ្ងៃទី១ ខែមេសា មកម្ល៉េះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម