Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី​ ចោទ​យន្តហោះចម្បាំងចិនបញ្ចេញ​អណ្តាត​ភ្លើងជិតយន្តហោះល្បាតរបស់ខ្លួន

បានផុស

នៅ

អូស្ត្រាលីបានចោទប្រកាន់ចិនថាយន្តហោះចម្បាំងរបស់ចិនបានហោះហើរជិតយន្តហោះល្បាត P-8Aនិងបានបញ្ចេញអណ្តាតភ្លើងនៅលើសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២០ខែតុលា។

យន្តហោះចម្បាំងចិន។ (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយថា សកម្មភាពរបស់យន្តហោះចិន«គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ»។ គ្មាន​នរណា​ម្នាក់​រង​របួស​ទេ ហើយ​យន្តហោះ​អូស្ត្រាលី​ក៏​មិន​ខូច​ដែរ ប៉ុន្តែទីក្រុងកង់បេរ៉ាបានលើកឡើងជាផ្លូវការអំពីបញ្ហានេះជាមួយទីក្រុងប៉េកាំង។ ទោះយ៉ាងណាក្រសួងការបរទេសចិនបាននិយាយថា ខ្លួនមិនបានដឹងពីឧបទ្ទវហេតុនេះនោះទេ ។

​យោធា​ប្រទេស​ទាំង​ពីរ​បានកើនឡើងភាពតានតឹងបន្តបន្ទាប់ ជាពិសេសក្នុង​ដែន​ទឹក​មាន​ជម្លោះ។ អូស្ត្រាលីក៏បានធ្វើការចោទប្រកាន់ស្រដៀងគ្នានេះពីមុនមកដែរ ដូចជាឧប្បត្តិហេតុកាលពីខែកុម្ភៈ និងឧសភាឆ្នាំមុន នៅពេលដែលយន្តហោះរបស់ចិនបានទម្លាក់អណ្តាតភ្លើងនៅជិតយន្តហោះអូស្ត្រាលីបែបនេះ។

គួរបញ្ជាក់ថាការប៉ះង្គិចគ្នាចុងក្រោយនេះបានកើតឡើងស្របពេលដែលនាយករដ្ឋមន្ត្រីអូស្រា្តលីលោក Anthony Albanese កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបប្រធានាធិបតី ដូណាល់ ត្រាំ និងពិភាក្សាអំពីកិច្ចព្រមព្រៀងនាវាមុជទឹក AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ទោះបីជាអូស្ត្រាលីមិនមានការទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ ក៏ខ្លួនគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ និងបដិសេធការទាមទារទឹកដីយ៉ាងទូលំទូលាយរបស់ចិននៅក្នុងតំបន់៕

យន្តល្បាតរបស់អូស្រា្តលី។ (រូបភាព៖ US Department of Defence)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម