សេដ្ឋកិច្ច
ហាងឆេងមាសដាំក្បាលចុះជាង ៣០០ ដុល្លារ
តម្លៃហាងឆេងមាសបានដាំក្បាលចុះក្រោម ៥ ០០០ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងនៅរយៈពេលប៉ុន្មានខែជាប់ៗគ្នាកន្លងមកនេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា តម្លៃមាសឱ្យតែមានការហក់ឡើងខ្ពស់ហើយ វានឹងធ្លាក់ចុះមកវិញនៅក្នុងកម្រិតណាមួយ ដែលនេះជាការប្រុងប្រយ័ត្នសម្រាប់បងប្អូនដែលជួញដូរទៅលើតម្លៃហាងឆេងមាស។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃពុធ ទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ ហាងឆេងមាសកំពុងជួញដូរក្នុងតម្លៃ ៤ ៩៤០ ដុល្លារ ក្នុងមួយតម្លឹង ពោលគឺមានការធ្លាក់ចុះយ៉ាងគំហុកប្រមាណ ៣០០ ដុល្លារ ធៀបនឹងថ្ងៃម្សិលមិញ ដែលមានតម្លៃ ៥ ២៥០ ដុល្លារ ក្នុងមួយតម្លឹង។

លោក ឡុង សំណាង យល់ឃើញថា ប្រសិនបើមានការប្រកាសគម្រោង ឬគោលការណ៍ណាមួយពីសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ តម្លៃមាសអាចនឹងមានការធ្លាក់ចុះមកវិញ ដោយសារមានគម្រោងក្នុងការគ្រប់គ្រងដឹកនាំជាប្រទេសមហាអំណាចមួយដូចជាការបិទបញ្ចប់សង្គ្រាមមួយចំនួនផងដែរ ឬក៏ការប្រកាសពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយការតម្លឹង ឬទម្លាក់អត្រាការប្រាក់ វាអាចនឹងទម្លាក់ខ្លួនចុះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


