សេដ្ឋកិច្ច
តម្លៃហាងឆេងមាសហក់ឡើងដល់ជាង ៥២០០ ដុល្លារ មួយតម្លឹង នៅចំពេលអាមេរិក-អ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
តម្លៃហាងឆេងមាសបានហក់ឡើងឡើងវិញដល់ជាង ៥២០០ ដុល្លារ ក្នុងមួយតម្លឹង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាម ដែលអូសបន្លាយពេលជិត ៤ ខែមកហើយ។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃចន្ទ ទី ១៥ មិថុនា ២០២៦ នេះថា កម្រិតនៃការកើនឡើងនៃតម្លៃហាងឆេងមាសនឹងទៅតាមដំណាក់កាល។
លោក ឡុង សំណាង យល់ឃើញថា៖ «ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចអាមេរិកល្អច្រើនពាក់ព័ន្ធនឹងកំណើនការងារ ចំណូលមធ្យមក្នុងមួយម៉ោង ពាក់ព័ន្ធជាមួយនឹងអត្រាអ្នកអត់មានការងារធ្វើ ឬក៏ព័ត៌មានទំនិញផ្សេងៗសុទ្ធតែល្អៗច្រើន ព័ត៌មានល្អៗទាំងអស់ហ្នឹង វារុញច្រានឱ្យប្រាក់ដុល្លារល្អ ពេលដែលដុល្លារល្អតម្លៃហាងឆេងមាស នឹងមានការធ្លាក់ចុះ អញ្ចឹងហើយវាអត់ទាន់អាចឡើងទៅដល់ ៦ ពាន់ ឬ ៥ ពាន់ក្រាស់ ក្នុងពេលឆាប់ៗទេ វាទៅតាមដំណាក់កាល»។

លោក ឡុង សំណាង បន្ថែមថា កម្រិតនៃការកើនឡើងច្រើន ប្រសិនបើបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់ ដែលអាចនឹងកើនឡើងដល់ ៥៥០០ ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងដំណាក់កាលនេះ។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៥ មិថុនា ២០២៦ តម្លៃហាងឆេងមាសតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៥២១ ដុល្លារ ក្នុងមួយតម្លឹង៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


