Connect with us

សេដ្ឋកិច្ច

​​ហាង​ឆេង​មាស​បាន​ដាំក្បាល​ចុះជិត ២០០ ដុល្លារ​ មួយតម្លឹង

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​បាន​ដាំក្បាល​ចុះនៅ​ ៥០៥០ ដុល្លារ ក្នុងមួយតម្លឹង​​នៅ​ថ្ងៃ​សុក្រទី១៩ មិថុនា ២០២៦នេះ ធ្លាក់ចុះពី ៥២៤០ ដុល្លារ កាលពីព្រឹកម្សិលមិញ ​ដោយសារតែរងសម្ពាធពីប្រាក់ដុល្លារ​ និងស្ថានភាពសេដ្ឋកិច្ច​​​របស់​សហរដ្ឋអា​មេរិកល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា ​អ្វីដែលកំពុងគាបសង្កត់ទៅលើតម្លៃហាងឆេងមាស​នៅពេលនេះ ​គឺគ្រប់​យ៉ាង​នៅ​សហរដ្ឋ​អាមេរិក​​គឺល្អទាំងអស់​ទី១ ​លុយដុល្លារអាមេរិកថ្លៃ ​ទី២ ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​អាមេរិក​ក៏បាន​ប្រែប្រួល​មួយ​ចំនួន​ជាមួយធនា​គារ​កណ្ដាល​ពាក់ព័ន្ធ​ជាមួយ​នឹង​សកម្ម​ភាព​មួយចំនួន​​ ដែល​មិន​មានប្រយោជន៍សម្រាប់គេ​។​

​លោក ឡុង សំណាង យល់ឃើញថា៖ ​«ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងតែយ៉ាប់យឺន ​ប៉ុន្តែ​ក៏​មាន​គ្រួសារ​ណាមួយ​គេកំពុងតែ​រកលុយបានខ្លាំងមែនទែន ​គេកំពុងតែរីកចម្រើនខ្លាំងមែនទែន ខណៈ​សេដ្ឋកិច្ច​កំពុង​តែតានតឹង ​អញ្ចឹង​ប្រហែលជាសកម្មភាពហ្នឹង​គេធ្វើបានល្អខ្លាំងមែនទែន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម