កីឡា
មិនចាំយូរ រិទ្ធី គីងកុង មានឱកាសសងសឹកជាមួយកីឡាករឡាវទើបឈ្នះខ្លួន
កីឡាករថ្នាល រិទ្ធី គីងកុង បន្ទាប់ពីចាញ់ពិន្ទុកីឡាករឡាវ និងបញ្ចប់ស្ថិតិមិនចាញ់សោះរបស់ខ្លួនរួចមកទន្ទឹងរង់ចាំថ្ងៃសងសឹក ឥលូវសម្រេចដូចបំណងហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះហើយ។

គីងកុង កាលចាញ់ ប៊ូខាវ ឡាវ
នេះបើតាមការបង្ហោះផ្សព្វផ្សាយបន្ទាប់ពីមានការផ្លាស់ប្ដូគូរួចមក ឥលូវនេះកូនសិស្សលោក ផាត សូដា គឺកីឡាករ រិទ្ធី គីងកុង មានឱកាសបានសងសឹកកីឡាករឡាវ ប៊ូខាវ ជាថ្មីហើយដែលធ្លាប់ធ្វើឲ្យខ្លួនយំកាលពីដើមខែតុលា។
រិទ្ធី គីងកុង បានលើកឡើងថា រូបគេចង់សងសឹកកីឡាករឡាវនេះយូរហើយ ព្រោះតែការភ្លាត់ចាញ់ពិន្ទុលើកទី១ រួចមក។ ប៊ូខាវ របស់ឡាវរូបនេះល្អចាប់ និងល្អទាត់ ដូច្នេះហើយការប្រកួតលើកនេះរូបគេនឹងប្រយ័ត្នឲ្យបានច្រើន និងវាយទម្រង់កាចដូចៗមុនដដែល។

គីងកុង កាលចាញ់ ប៊ូខាវ ឡាវ (រូបភាព សឿ វណ្ណៈ)
បញ្ជាក់ដែរថា មុនដំបូងកីឡាករ រិទ្ធី គីងកុង ត្រូវប៉ះកូនសិស្សលោក សេន ប៊ុនថេន គឺ ប៉ែកកាក់ វេស្សវ័ណ នោះទេ ប៉ុន្តែដោយសារបញ្ហាសុខភាពក៏ត្រូវផ្លាស់ប្ដូរយកកីឡាករ ប៊ូខាវ ឡាវ មកជំនួសវិញ។ គីងកុង ធ្លាប់ចាញ់ពិន្ទុកីឡាករ ប៊ូខាវ ឡាវ ១ដងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដែលធ្វើឲ្យស្ថិតិមិនចាញ់សោះ ១៩ប្រកួតត្រូវបានបញ្ចប់។ ជំនួបសងសឹកនេះនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ទីតាំង បរិវេណសួនឧស្សាកម្មវិឌ្ឍនៈ ផ្លូវវេងស្រេង ភ្នំពេញ៕

ការប្រកួតសងសឹករបស់ គីងកុង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


