សេដ្ឋកិច្ច
តម្លៃមាសធ្លាក់ចុះក្រោម ៥ ០០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសក្នុងស្រុកលក់ចេញក្នុងតម្លៃ ៤ ៩២០ ដុល្លារ ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃច័ន្ទ ២៧ ខែតុលា ឆ្នាំ ២០២៥ ពោលគឺមានការធ្លាក់ចុះជាង ១០០ ដុល្លារបន្ថែមទៀត ធៀបនឹងសប្ដាហ៍មុន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities យល់ឃើញថា សញ្ញានៃការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យតម្លៃហាសធ្លាក់ចុះ។
ម្យ៉ាងទៀត ធនាគារធំៗនៅលើពិភពលោក និងវិនិយោគិន បានលក់មាសចេញយកផលចំណេញ ក៏ធ្វើឱ្យមាសធ្លាក់ចុះមកវិញ បន្ទាប់ពីបានបំបែកកំណត់ត្រាខ្ពស់បំផុតដល់ ៥ ២៣០ ដុល្លារ ក្នុងមួយតម្លឹងកាលពីសប្ដាហ៍មុន។

អាជីវករលក់មាសផ្សារធំថ្មី អ្នកស្រី ហ៊ង រីណា ប្រាប់កម្ពុជាថ្មីថា ទោះបីមាសធ្លាក់ចុះបន្តិច ប៉ុន្តែក៏ស្ថិតក្នុងតម្លៃខ្ពស់ដដែល ខណៈសកម្មភាពទិញ-លក់មាសស្ងប់ស្ងាត់ ដោយសារការបារម្ភរបស់អតិថិជន។
អាជីវកររូបនេះ បន្ថែមថា មានអតិថិជនមួយៗទិញដែរ ប៉ុន្តែទិញជាដុំមាសទិញជាគីឡូ ខណៈគ្រឿងមាសលែងមានជួញដូរហើយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


