ព័ត៌មានអន្ដរជាតិ
បុគ្គលលេចធ្លោ៤រូប កំពុងប្រជែងតំណែងបន្តពីផែថងថាន ធ្វើជាអ្នកដឹកនាំបក្សភឿថៃ
ឥស្សរជនលេចធ្លោចំនួន៤រូប ត្រូវគេមើលឃើញថាជាគូប្រជែងឈានមុខគេ ដើម្បីដណ្តើមតំណែងកំពូលរបស់គណបក្សភឿថៃ ខណៈដែលគណបក្សនេះរៀបចំបោះឆ្នោតជ្រើសតាំងមេដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិថ្មី ក្នុងអំឡុងមហាសន្និបាតពិសេសមួយនៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីការលាលែងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។

លោកស្រីផែថងថាន ដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីខែសីហា ជុំវិញការបែកធ្លាយសារសំឡេងតាមទូរសព្ទជាមួយសម្ដេចតេជោហ៊ុន សែន បានលាលែងពីតំណែងជាមេដឹកនាំគណបក្សភឿថៃកាលពីថ្ងៃពុធសប្ដាហ៍មុន។
យោងតាមអ្នកខាងក្នុងគណបក្ស ដំបូងឡើយការរំពឹងទុកផ្តោតលើលោក Chaturon Chaisaeng សមាជិកសភាក្នុងបញ្ជីជើងចាស់ដែលត្រូវបានគេស្គាល់សម្រាប់ជំហរប្រជាធិបតេយ្យរបស់គាត់ និងលោក Julapun Amornvivat សមាជិកសភាមកពីខេត្ត Chiang Mai ត្រូវបានគេមើលឃើញថាតំណាងឲ្យក្មេងជំនាន់ក្រោយរបស់គណបក្ស និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកស្រីផែថងថាន។ ក្រោយមក ឈ្មោះពីរបន្ថែមទៀតត្រូវបានអណ្តែតឡើង គឺលោក Cholnan Srikaew សមាជិកសភាមកពីក្រុង Nan និងជាអតីតប្រធានគណបក្ស ដែលបានដើរតួយ៉ាងសំខាន់ក្នុងការបោះឆ្នោតចុងក្រោយ និងលោក Sutin Klungsang សមាជិកសភាក្នុងបញ្ជីដែលត្រូវបានគេស្គាល់ថាមានជំនាញជជែកដេញដោលយ៉ាងមុតស្រួច។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
កន្លងមក លោក Suriya Jungrungreangkit ដែលជានាយកផ្នែកបោះឆ្នោតរបស់គណបក្សភឿថៃ បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា មេបក្សថ្មីគឺមិនមែនជាអ្នកដែលពាក់ព័ន្ធជាមួយគ្រួសារត្រកូលស៊ីណាវ៉ាត្រនោះទេ ទោះលោកថាក់ស៊ីនគឺជាស្ថាបនិករបស់គណបក្សនេះ តាំងពីពេលដែលបក្សមានឈ្មោះថា ថៃរ៉ាក់ថៃ មកម្ល៉េះ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


