ព័ត៌មានអន្ដរជាតិ
ភឿថៃ មិនយកអ្នកមកពីគ្រួសារត្រកូល ស៊ីណាវ៉ាត្រ ធ្វើជាមេបក្សថ្មីទេ
បន្ទាប់ពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ប្រកាសលាលែងតំណែងជាមេបក្សភឿថៃ កាលពីថ្ងៃពុធទី២២ខែតុលាឆ្នាំ២០២៥ លោក Suriya Jungrungreangkit ដែលជានាយកផ្នែកបោះឆ្នោតរបស់គណបក្សនេះបានចេញមកបញ្ជាក់យ៉ាងច្បាស់ថា មេបក្សថ្មីគឺមិនមែនជាអ្នកដែលពាក់ព័ន្ធជាមួយគ្រួសារត្រកូលស៊ីណាវ៉ាត្រនោះទេ។

ថ្លែងចេញពីទីស្នាក់ការបក្សក្នុងទីក្រុងបាងកក លោក Suriya និយាយថា គណបក្សភឿថៃ មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយត្រកូល ស៊ីណាវ៉ាត្រ។ ជាក់ស្តែង លោក ថាក់ស៊ីន គឺជាស្ថាបនិករបស់គណបក្សនេះ តាំងពីពេលដែលបក្សមានឈ្មោះថា ថៃរ៉ាក់ថៃ មកម្ល៉េះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបន្តថា៖ «អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរ គណបក្សនឹងស្វែងរកបុគ្គលម្នាក់ដែលមិនពាក់ព័ន្ធជាមួយក្រុមគ្រួសារនោះ។ បុគ្គលនោះគឺជាសមាជិកបក្ស ប៉ុន្តែមិនមែនជាអ្នកមកពី ត្រកូលស៊ីណាវ៉ាត្រទេ»។
សូមជម្រាបជាថ្មី លោកស្រី ផែថងថាន បានប្រកាសលាងលែងជាមេបក្សភឿថៃ ដើម្បីបើកផ្លូវឲ្យមានការរៀបចំរចនាសម្ព័ន្ធថ្មី សម្រាប់ការបោះឆ្នោតសកលនៅដើមឆ្នាំ២០២៦។
ទោះលោកស្រីមានឈ្មោះជាមេបក្ស ប៉ុន្តែការដឹកនាំគណបក្សពិតប្រាកដត្រូវគេជឿថា ស្ថិតក្រោមការចង្អុលបង្ហាញ និងការរៀបចំពីលោកថាក់ស៊ីន ដែលជាឪពុក។ បច្ចុប្បន្ន លោកថាក់ស៊ីន ត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ បន្ទាប់ពីតុលាការព្រហ្មទណ្ឌសម្រេចឲ្យអនុវត្តទោស ក្រោយពីការលើកលែងរបស់មហាក្សត្រថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកនយោបាយជើងចាស់ Chusak Sirinil ដឹកនាំបក្សភឿថៃបណ្តោះអាសន្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


