Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណា​មគ្រោងចំណាយ ៧,៥ ប៊ីលាន​ដុល្លារ សាងសង់ព្រលានយន្តហោះថ្មីខ្នាត 4F

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់វៀតណាម Gia Binh International Airport គ្រោងនឹងចំណាយ​ការវិនិយោគសម្រាប់ការសាងសង់ប្រមាណ ១៩៦ ទ្រីលានដុង (៧,៥ ប៊ីលាន​ដុល្លារ) ក្រោមកញ្ចប់អនុម័តថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ថ្មីរបស់ក្រុមប្រឹក្សាវាយតម្លៃរដ្ឋវៀតណាមម បាន​បង្ហាញថា អាកាសយានដ្ឋាន Gia Binh ដែលស្ថិតនៅក្នុងខេត្តបាក់និញ (Bac Ninh) ​និងមាន​រយៈចម្ងាយ ៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ នឹង​អាចទទួល​អ្នកដំណើរ ៥០ លាន​នាក់ និងដឹកទំនិញ​ ២,៥ លាន​តោន ក្នុងមួយឆ្នាំៗ នៅឆ្នាំ ២០៥០ ខណៈផែនការចាស់កំណត់ត្រឹមអ្នកដំណើរ ១៥ លាននាក់ និងទំនិញ ១, ៦ លាន​តោន។

មែនទែនទៅ ការសាងសង់ព្រលាន​ថ្មី បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំមុន ​ខណៈក្រសួងសំណង់់​វៀតណាមម ទើបតែអនុម័ត​ការអាប់់ឌែតគម្រោងចុង​ក្រោយ​​កាលពីពេលថ្មីៗ។ វាគឺព្រលានស្តង់ដារយក្ស 4F ​ដែល​អាចផ្ទុកយន្តហោះធំៗដូចជា Boeing 777 និង Airbus A330 ជាដើម​។​

រដ្ឋាភិបាលវៀតណាម​ចាត់ទុកព្រលានថ្មីនេះ ថា​ជាច្រកផ្លូវអាកាសចរណ៍របស់តំបន់ភាគខាងជើងសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ​។ វានឹងមានផ្លូវរត់ចំនួន៤ ដែលមានគម្លាតពីគ្នាយ៉ាងល្អ ដើម្បី​ងាយស្រួលប្រតិបត្តិការយន្តហោះដាច់ចេញពីគ្នា។ ​

គួរគូសបញ្ជាក់ថា អាកាសយានដ្ឋានសំខាន់បច្ចុប្បន្នរបស់ទីក្រុងហាណូយ គឺអាកាសយានដ្ឋានអន្តរជាតិណយបៃ ដែលមានសមត្ថភាពទទួលអ្នកដំណើរចំនួន ២៥ លាននាក់ក្នុងមួយឆ្នាំ ហើយនឹងត្រូវពង្រីកដល់ ៥៥ លាននាក់នៅឆ្នាំ ២០៣០ និង ៨៥ លាននាក់នៅឆ្នាំ ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម