កីឡា
ភ្នំពេញក្រោន ធ្លាប់ឈ្នះ Shan United ១លើក ក្នុងប្រវត្តិជួបគ្នា ៣ លើក មុនប៉ះគ្នាលើកទី៤ថ្ងៃនេះ
ក្រុមភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុម Shan United នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៥ សម្រាប់ការប្រកួតលើកទី២ វគ្គសន្សំពិន្ទុក្នុងពូល E ពានរង្វាន់ AFC Challenge League ២០២៥-២៦ នៅប្រទេសឥណ្ឌូណេស៊ី។

ការប្រកួតបើកឆាក ភ្នំពេញក្រោន ទទួលបាន ១ ពិន្ទុ ពីការស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Dewa United កាលពីថ្ងៃទី២៦ ខែតុលា ខណៈ ក្រុម Shan United បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមឆាយនីស តៃប៉ិ Tainan City ដោយលទ្ធផល ១-២។
បច្ចប្បន្ន ក្រុម Tainan City កំពុងឈរលើកំពូលតារាងដោយមាន ៣ ពិន្ទុ ហើយក្រុម Dewa United មាន១ពិន្ទុ ស្ថិតនៅលេខ២ និងក្រុម ភ្នំពេញក្រោន មាន១ពិន្ទុ ស្ថិតនៅលេខ៣ ហើយ Shan United គ្មានពិន្ទុស្ថិតិនៅលេខ៤។

ភ្នំពេញក្រោន ត្រូវការជ័យជម្នះដើម្បីបង្កើនភាគរយកាន់តែខ្ពស់ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ីខាងកើត។ ចំណែកក្រុមរបស់មីយ៉ាន់ម៉ា Shan United នឹងអស់ឱកាសត្រឹមការប្រកួតទី២នេះ ប្រសិនបើពួកគេចាញ់ បន្ទាប់ពីការប្រកួតទី១បានចាញ់ Tainan City។
ភ្នំពេញក្រោន និង Shan United ធ្លាប់មានប្រវត្តិជួបគ្នា ៣ លើកក្នុងនោះ ឈ្នះ ២ លើក និងចាញ់ ១ លើក។ ការប្រកួតទី១ ពួកគេបានឈ្នះ ភ្នំពេញក្រោន ៤-៣ ក្នុងពានរង្វាន់ AFC President’s Cup កាលពីឆ្នាំ ២០០៩, លើកទី២ បានចាញ់ ភ្នំពេញក្រោន ០-៤ ជើងទី១ នៅទឹកដីកម្ពុជា ក្នុងពាន AFC Cup ឆ្នាំ ២០២៣-២៤ ប៉ុន្តែជួបគ្នាជើងទី២ បានយកឈ្នះ ភ្នំពេញក្រោន ២-១។

Shan United ជាក្រុមមួយដែលតែងតែជួបក្រុមរបស់កម្ពុជា ក្នុងពានរង្វាន់អន្តរជាតិ។ គិតចាប់តាំងពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០២៤-២៥ ក្រុមរបស់មីយ៉ាន់ម៉ានេះធ្លាប់ប្រកួតជាមួយក្រុមកម្ពុជា ៨ដងគឺ ឈ្នះ ៤ដង និងចាញ់ ៤ដង។
ប្រវត្តិ Shan United ជួបក្រុមកម្ពុជា
- ឈ្នះ ភ្នំពេញក្រោន ៤-៣ (President’s Cup 2009)
- ឈ្នះ បឹងកេត ២-១ (AFC Cup 2018)
- ចាញ់ ភ្នំពេញក្រោន ០-៤ (AFC Cup 2023-24)
- ឈ្នះ ភ្នំពេញក្រោន ២-១ (AFC Cup 2023-24)
- ចាញ់ ព្រះខ័នរាជស្វាយរៀង ២-៦ (AFC Challenge League 2024-25)
- ឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១ (AFC Challenge League 2024-25)
- ចាញ់ ព្រះខ័នរាជស្វាយរៀង ២-៤ (ASEAN Club Championship 2024-25)
- ចាញ់ ព្រះខ័នរាជស្វាយរៀង ០-៣ (ASEAN Club Championship 2025-26)

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


