សេដ្ឋកិច្ច
តម្លៃហាងឆេងមាសក្នុងស្រុកលក់ចេញ ៤៨២០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសក្នុងស្រុកលក់ចេញក្នុងតម្លៃ ៤៨២០ ដុល្លារ ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃពុធទី ២៩ ខែតុលា ឆ្នាំ ២០២៥ ពោលគឺបន្តធ្លាក់ចុះធៀបនឹងថ្ងៃម្សិលមិញ។
អាជីវករលក់មាសផ្សារធំថ្មី អ្នកស្រី ហ៊ង រីណា ប្រាប់កម្ពុជាថ្មីថា ទោះបីមាសធ្លាក់ចុះបន្តិច ប៉ុន្តែក៏ស្ថិតក្នុងតម្លៃខ្ពស់ដដែល ខណៈសកម្មភាពទិញ-លក់មាសនៅតែបន្តស្ងប់ស្ងាត់ ដោយសារការបារម្ភរបស់អតិថិជន។

អាជីវកររូបនេះ បន្ថែមថា មានអតិថិជនមួយៗទិញដែរ ប៉ុន្តែទិញជាដុំមាសទិញជាគីឡូ ខណៈគ្រឿងមាសលែងមានជួញដូរហើយ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា មាសមានតម្លៃខ្ពស់ពេក ដែលវិនិយោគិនជាច្រើនកាត់យកផលចំណេញ។
ម្យ៉ាងទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមបញ្ចប់សង្គ្រាមនៅលើពិភពលោក ខណៈការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមានពន្លឺវិជ្ជមាននៅពេលខាងមុខ ដោយសារតែឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ចុះបញ្ចូល ឬក៏ជាសាក្សីក្នុងការបញ្ចប់សង្គ្រាមនៅលើពិភពលោកតែម្ដង។

លោក ឡុង សំណាង បន្ថែមថា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ លោក ដូណាល់ ត្រាំ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលនេះ ក៏ជាឥទ្ធិពលមួយដែរដែលពិភពលោកមើលឃើញថា មនុស្សម្នាក់នេះ ពិតជាមានឥទ្ធិពល ហើយនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ខណៈស្ថានភាពប្រាក់ដុល្លារមានភាពល្អប្រសើរឡើងវិញ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


