ព័ត៌មានជាតិ
បិទសិក្ខាសាលាថ្នាក់តំបន់ស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដោះស្រាយបញ្ហាមីន
អង្គសិក្ខាសាលាថ្នាក់តំបន់ស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ប្រព្រឹត្តទៅអស់រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នៅសណ្ឋាគារអង្គរភែលេសរីហ្សត និង ស្ប៉ា ខេត្តសៀមរាប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានបិទកាលពីរសៀលម្សិលមិញ ក្រោមអធិបតីភាព លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ អាជ្ញាធរមីន និងវត្តមានរបស់លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

អង្គសិក្ខាសាលានេះ គឺជាផ្នែកមួយ នៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។

សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនរបស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា។

លោក លី បញ្ញារិទ្ធិ៍ លើកឡើងថា សិក្ខាសាលាបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ដោយគណៈប្រតិភូចាប់ផ្ដើមការអញ្ជើញទៅទស្សនកិច្ចសារមន្ទីរតេជោសន្តិភាព ដែលជាផ្នែកប្រវត្តិសាស្ត្រ និងផ្នែកមនុស្សធម៌ នៃសកម្មភាពមីននៅកម្ពុជា។ ការទស្សនកិច្ចទៅកាន់សារមន្ទីរសន្តិភាពតេជោ បានរំលឹកឲ្យចងចាំអំពីដំណើរដ៏វែងឆ្ងាយ និងឈឺចាប់ពីសង្គ្រាមទៅសន្តិភាព ជាដំណើរមួយដែលប្រទេសទាំងអស់នៅក្នុងតំបន់បានចែករំលែកគ្នា។ ការទស្សនាប្រាសាទអង្គរវត្តនៅពេលរសៀល បានផ្តល់ឲ្យគណៈប្រតិភូបានឃើញអរិយធម៌បុរាណរបស់កម្ពុជា ដែលជាភស្តុតាងរស់រានថា សន្តិភាព និងវប្បធម៌ អាចរស់រួមគ្នា និងរីកចម្រើនទៅជាមួយគ្នាបាន។

លោកបានបន្តថា សិក្ខាសាលាបានដំណើរការពិភាក្សា ដោយមានការផ្លាស់ប្ដូរបច្ចេកទេស និងការចែករំលែកចំណេះដឹងដែលផ្ដោតលើប្រធានបទគ្របដណ្ដប់លើវិស័យសកម្មភាពមីនយ៉ាងទូលំទូលាយ រួមមាន ការជួយសង្គ្រោះជនរងគ្រោះដោយសារមីន ការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន និងបញ្ហាបរិស្ថានក្នុងសកម្មភាពមីន។
លោកក៏បានបង្ហាញនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយថវិកាក្នុងការរៀបចំសន្និសីទនេះ នៅក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងអរគុណចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយសម្របសម្រួលការងារសម្រាប់ព្រឹត្តិការណ៍នេះផងដែរ៕
អត្ថបទ ៖ គឿន វេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


