ព័ត៌មានជាតិ
ក្រសួងអប់រំ និង NBC នឹងដាក់ឱ្យដំណើការ កម្មវិធីទូទាត់ បាគងយុវ័ន ដើម្បីបណ្តុះទម្លាប់សន្សំប្រាក់
ក្រសួងអប់រំ យុវជន និងកីឡា និង ធនាគារជាតិនៃកម្ពុជា (NBC) បានសហការគ្នាក្នុងការដាក់ឱ្យប្រើប្រាស់កម្មវិធីទូទាត់ បាគងយុវ័ន (Bakong Junior) ក្នុងដំណាក់កាលសាកល្បង ក្នុងការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy) និងបណ្តុះគំនិតសន្សំប្រាក់។
យោងតាមលិខិត ធ១៨.០២៥.១៥២២ ល.ស ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តដល់និស្សិតឱ្យចូលរួមប្រើប្រាស់កម្មវិធីទូទាត់ បាគងយុវ័ន (Bakong Junior) ក្នុងដំណាក់កាលសាកល្បងរបស់ធនាគារជាតិ ដើម្បីបណ្តុះទម្លាប់ការសន្សំប្រាក់។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានឱ្យដឹងថា ដើម្បីចូលរួមបណ្តុះ ទម្លាប់អំពី ការសន្សំប្រាក់ ការចាយវាយ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ លើកទឹកចិត្តដល់និស្សិត ចូលរួមប្រើប្រាស់កម្មវិធីទូទាត់ បារកងយុវ័ន (Bakong Jurior) ដែលត្រូវបានអភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា។
បាគងយុវ័ន (Bakong Junior) គឺជាការភ្ជាប់នៃប្រព័ន្ធទូទាត់បាគង ដែលជាផ្លេតហ្វមអន្តរធនាគារ ដែលត្រូវបានអភិវឌ្ឍន៍ដោយ NBC ប្រើប្រាស់បច្ចេកវិទ្យាប្លុកខេន (blockchain) ។ ប្រព័ន្ធទូទាត់បាគង ត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ ២០២០ ដែលបាគងបានអនុញ្ញាតឱ្យមានប្រតិបត្តិការទូទាត់ដោយរលូនរវាងធនាគារផ្សេងៗ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាទូទាត់ និងបានជួយពង្រីកការចូលរួមប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយផងដែរ។
ដើម្បីជ្រាបកាន់តែលម្អិត សិស្សនិស្សិតអាចយកឯកសារផ្សព្វផ្សាយរបស់កម្មវិធីបាគងយុវ័ន តាមរយៈការស្កេនយ្យអរកួតខាងក្រោម ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះប្រើប្រាស់ និងមុខងារសំខាន់ផ្សេងៗរបស់កម្មវិធីបាគងយុវ័ន៕

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


