Connect with us

សេដ្ឋកិច្ច

​ផលិតផលខ្មែររាប់រយមុខ ​នឹង​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ ​៣ ថ្ងៃ ​នៅ​កោះពេជ្រ​ អំឡុងពេលបុណ្យអុំទូក

បានផុស

នៅ

ឧកញ៉ា តែ តាំងប៉ ប្រធាន​សមាគម​មូលនិធិ​សម្តេចតេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុនតូច និង​មធ្យម និង​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា (FASMEC) បានថ្លែង​ប្រាប់​ឱ្យដឹងថា ​សហគ្រាសក្នុងស្រុកសរុប​ប្រមាណ ២៧០ ​សហគ្រាស ដែលមានផលិតផលខ្មែរប្រមាណ ២០០ មុខ ​នឹង​ចូលរួមតាំងបង្ហាញ ​ក្នុង​កម្មវិធី​ពិព័រណ៍ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​នៅ​មជ្ឍមណ្ឌល​ពិព័រណ៌កោះពេជ្រ​ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ​០៥ ​ដល់ថ្ងៃទី ​០៧ ខែវចិ្ឆកា ឆ្នាំ ២០២៥។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧកញ៉ា តែ តាំងប៉ ​បានលើកឡើង​នៅក្នុងពិធី​វេទិកាសារព័ត៌មានស្ដីពី «រួមគ្នាផលិត រួមគ្នាប្រើប្រាស់​ផលិតផលជាតិ» ​នៅព្រឹកថ្ងៃទី ​៣១ ខែតុលា ឆ្នាំ ២០២៥ ដោយ​មានការ​សហការ​ជាមួយ​ក្លិប​អ្នក​កាសែត​កម្ពុជា។​

​ឧកញ៉ា តែ តាំងប៉ បានបន្ថែមថា ប្រជាពលរដ្ឋជាច្រើនកុះករ​បានផុសផុលគាំទ្រផលិតផលក្នុងស្រុក ​នឹកស្មាន​មិនដល់ ដោយមានការលក់ដាច់ខ្លាំង ក្នុងអំឡុងពិព័រណ៍ លើកទី១ កាលពីថ្ងៃទី ១១-១៣ ​ខែ កញ្ញា ​កន្លងទៅ។

​ឧកញ៉ា តែ តាំងប៉ ​ស្នើឱ្យផលិករ ​ផលិតឱ្យបានស្របតាមស្ដង់ដាសុវត្ថិភាព ​ហើយមិនត្រូវឆ្លៀត​ឱកាស ​ដំឡើងថ្លៃ ​យក​ផល​ចំណេញ ​ក្នុងពេលដែល​ប្រជាពលរដ្ឋ​ងាក​មក​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម