ព័ត៌មានអន្ដរជាតិ
Scammer ២៤នាក់រត់ចេញពីមីយ៉ាន់ម៉ា ចូលថៃ បើកបណ្តាញឆបោកតាមអនឡាញ
ក្រោយរត់ចេញពីប្រទេសមីយ៉ាន់ម៉ា Scammer ជាជនបរទេសមួយក្រុមបានបើកបណ្តាញឆបោកនៅក្នុងប្រទេសថៃ ប៉ុន្តែត្រូវប៉ូលិសបង្ក្រាបបាន។

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃសៅរ៍ទី១ខែតុលាឆ្នាំ២០២៥ ប៉ូលិសថៃបានឆ្មក់ចូលវីឡាមួយក្នុងខេត្ត Samut Prakarn ដោយចាប់ខ្លួនជនបរទេសជា Scammer ចំនួន២៤នាក់ ភាគខាងច្រើនជាជនជាតិហ្វីលីពីន ដែលសំងំលាក់ខ្លួនបើកបណ្តាញឆបោក។

ស្នងការការិយាល័យស៊ើបអង្កេតកណ្តាលថៃ (CIB) លោក Natthasak Chaowanasai បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេគឺជាសមាជិកនៃក្រុម Scammer អន្តរជាតិ ដែលរត់គេចពីយុទ្ធនាការបង្ក្រាបដ៏ខ្លាំងដៃនៅមីយ៉ាន់ម៉ា ចូលមកដីថៃ។
លោកបញ្ជាក់ថា ក្នុងចំណោមជនបរទេសទាំង២៤នាក់ មាន២១នាក់ជាជនជាតិហ្វីលីពីន, ម៉ាឡេស៊ីម្នាក់, ចិនម្នាក់និងសិង្ហបុរីម្នាក់។

នៅមីយ៉ាន់ម៉ា, កងទ័ពឆ្មាំការពារព្រំដែន (BGF) ជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា បានបង្កើនការទម្លាក់គ្រាប់បែករឹតខ្លាំង លើតំបន់សេដ្ឋកិច្ចពិសេស KK Park ជាប់ព្រំដែនថៃ ដែលគេស្គាល់ថា ជាជម្រករបស់ក្រុម Scammer។
BGF បានបង្កើនការទម្លាក់គ្រាប់បែកដល់ មួយថ្ងៃពីរដង កម្ទេចអគារក្នុងតំបន់នេះ ដែលមានទីតាំងស្ថិតនៅស្រុក Myawaddy រដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា ជាប់ឃុំ Mae Ku, ស្រុក Mae Sot, ខេត្ត Tak នៃប្រទេសថៃ។
ដោយសារតែការភ័យខ្លាចនិងរត់គេចពីសេចក្តីស្លាប់, ជនបរទេសរាប់ពាន់នាក់ បានភៀសខ្លួនចូលដីថៃ ក្នុងនោះ ជនជាតិឥណ្ឌាមានច្រើនជាងគេពោលគឺ ៤៩២នាក់ បន្ទាប់មកហ្វីលីពីន ២២០នាក់ ចិន២០១នាក់ និងជនជាតិផ្សេងៗរាប់រយនាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីយ៉ាន់ម៉ា បង្កើនការទម្លាក់គ្រាប់បែកលើជម្រក Scammer ជាប់ដីថៃ យ៉ាងចាស់ដៃ, មួយថ្ងៃពីរដង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


