Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា បង្កើនការទម្លាក់គ្រាប់បែកលើជម្រក Scammer ជាប់ដីថៃ យ៉ាងចាស់ដៃ, មួយថ្ងៃពីរដង

បានផុស

នៅ

មីយ៉ាន់ម៉ា មិនបន្ថយដៃឡើយក្នុងយុទ្ធនាការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញ ដោយកងទ័ពឆ្មាំការពារព្រំដែន (BGF) ជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា បានបង្កើនការទម្លាក់គ្រាប់បែករឹតខ្លាំង លើតំបន់សេដ្ឋកិច្ចពិសេស KK Park ជាប់ព្រំដែនថៃ ដែលគេ​ស្គាល់ថា ជាជម្រករបស់ក្រុម Scammer។

ការទម្លាក់គ្រាប់បែករបស់មីយ៉ាន់ម៉ាលើជម្រក Scammer នៅ KK Park (រូបថត៖ Amarin)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥, BGF បានបង្កើនការទម្លាក់គ្រាប់បែកដល់ មួយថ្ងៃពីរដង កម្ទេចអគារក្នុងតំបន់នេះ ដែលមានទីតាំងស្ថិតនៅស្រុក Myawaddy រដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា ជាប់ឃុំ Mae Ku, ស្រុក Mae Sot, ខេត្ត​ Tak នៃប្រទេសថៃ។

ដោយសារតែការភ័យខ្លាចនិងរត់គេចពីសេចក្តីស្លាប់, ជនបរទេសរាប់ពាន់នាក់ បានភៀសខ្លួនចូលដីថៃ ក្នុងនោះ ជនជាតិឥណ្ឌាមានច្រើនជាងគេពោលគឺ ៤៩២នាក់ បន្ទាប់មកហ្វីលីពីន ២២០នាក់ ចិន២០១នាក់ និងជនជាតិផ្សេងៗរាប់រយនាក់ទៀត។

សូមជម្រាបជាថ្មីថា តាមពិតទៅ យោធាមីយ៉ាន់ម៉ា ចាប់ផ្តើមការវាយឆ្មក់នៅ KK Park តាំងពីដើមខែតុលាមកម្ល៉េះ ដោយកាន់កាប់បានអគារជាង២០០អគារ និងឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់ ប៉ុន្តែទើបមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលយោធាបានបង្កើនការវាយប្រហារយ៉ាងចាស់ដៃបំផុត។

ក្នុងអំឡុងពេលនៃការឆ្មក់ចូលកាលពីសប្តាហ៍មុន ទាហានបានរឹបអូសឧបករណ៍ជាច្រើន រួមទាំងដុំផ្កាយរណប Starlink ចំនួន៣០គ្រឿងផងដែរ ដែលឧបករណ៍ទាំងនេះ ត្រូវបានក្រុមឆបោក ប្រើប្រាស់សម្រាប់ប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ពួកគេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មីយ៉ាន់ម៉ាឃាត់ខ្លួនជនបរទេសជាង ១០ ០០០​នាក់ ពាក់ព័ន្ធ​បណ្តាញបោកប្រាស់តាមអ៊ីនធឺណិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម