ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសជ្រើសរើសក្រុមកុមារីចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ឆ្នាំ២០២៥ កម្មវិធីអប់រំបង្កើតហ្គេម
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ នឹងរៀបចំការប្រកួតប្រជែងថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៥ “កម្មវិធីអប់រំបង្កើតហ្គេម” ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាលើការអប់រំស្លែម បច្ចេកវិទ្យានិងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ ប្រែក្លាយពីអ្នកលេង ហ្គេមទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់ សម្រាប់ការបរិវត្តកម្មអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រផងដែរ។

“កម្មវិធីអប់រំបង្កើតហ្គេម” គឺជាកម្មវិធីអប់រំនវានុវត្តន៍បច្ចេកវិទ្យាបានអនុវត្តសាកល្បងកាលពីឆ្នាំ២០២៣ នៅតាមបណ្តាប្រទេសចំនួន០៨រួមមាន៖ ប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានអ្នកចូលរួមជាង ១៥៤ ០០០ នាក់ជុំវិញពិភពលោក។
កម្មវិធីនេះបានផ្តល់ផលវិជ្ជមានច្រើនដល់សិស្សានុសិស្សតាមរយៈការសិក្សាផ្អែកលើគម្រោង ផ្តល់ឱ្យសិស្សបង្កើននូវបំណិនសំខាន់ចាំបាច់ក្នុង ការបង្កើតថ្មី ការត្រិះរិះពិចារណា ការស្វែងរកឬសគល់នៃបញ្ហា និងដំណោះស្រាយ ការសិក្សាបែបសកម្ម ដែលជាតម្រូវការចាំបាច់សម្រាប់បរិបទថ្មីនៃការអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រ ដោយបានលើកកម្ពស់ការចូល រួមរបស់សិស្សស្រីលើការអប់រំស្លែម បច្ចេកវិទ្យា និងសហគ្រិនភាពផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជ្រើសរើសក្រុមកុមារីចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ឆ្នាំ២០២៥ កម្មវិធីអប់រំបង្កើតហ្គេម ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា។
ចំពោះលក្ខខណ្ឌនៃការចូលរួមសិស្សស្រីដែលមានអាយុចាប់ពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ ត្រូវបង្កើតជាក្រុមដែលមានសមាជិកចាប់ពី ០២នាក់ ទៅ ០៥នាក់ជាសិស្សានុសិស្សដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការសិក្សាស្រាវជ្រាវមានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន មាតាបិតា ឬអ្នកអាណាព្យាបាល ឱ្យចូលរួមកម្មវិធីប្រកួត។
សិស្សដែលចូលរួមប្រកួតនឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា អភិវឌ្ឍជំនាញបច្ចេកវិទ្យា ការអប់រំសរសេរកូដ ភាពច្នៃប្រឌិត ការរចនា និងសហគ្រិនភាពពិសេសផ្តល់ជំនាញដល់កុមារីកម្ពុជាដើម្បីត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាជុំវិញការអភិវឌ្ឍសហគមន៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីថលជាដំណោះស្រាយ។ បង្ហាញសក្តានុពលនៃភាពជោគជ័យរបស់កុមារីនិងក្មេងស្រី លើការអបរំបច្ចេកវិទ្យា និងសហគ្រិនភាពចេះធ្វើការងារជាក្រុម និងអភិវឌ្ឍបំណិនសតវត្សទី២១។

ក្រុមជាប់វគ្គផ្តាច់ព្រ័ត្រនឹងប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ នឹងត្រូវបានអញ្ជើញឲ្យចូលរួមការប្រកួតប្រជែងថ្នាក់ជាតិនៅរាជធានីភ្នំពេញ។
បើតាមក្រសួងអប់រំ ដំណើរការចូលរួមកម្មវិធីសិស្សានុសិស្សអាចធ្វើការស្វ័យសិក្សាអំពីកម្មវិធីអប់រំបង្កើតហ្គេម (វីដេអូមេរៀន) នៅសាលាឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតំណ៖https:/link.moeys.gov.kh/gcclearningkh ជាភាសា ខ្មែរ និងអាចសិក្សាជាភាសាអង់គ្លេសបាននៅលើគេហទំព័រ Agora របស់អង្គការយូនីសេហ្វ តាមរយៈតំណ៖ https://link.moeys.gov.kh/gcconlinecourse។
ក្រសួងអប់រំបានណែនាំដល់សិស្សានុសិស្សដែលមានបំណងចង់ចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ “កម្មវិធីអប់រំបង្កើតហ្គេម” សូម ដាក់ពាក្យស្នើសុំតាមរយៈតំណ៖ https://link.moeys.gov.kh/GameJam25 ឬតាម QR Code ខាងក្រោម ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៥៖០០ល្ងាច៕

អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


