ចរាចរណ៍
មន្ត្រីនគរបាលអត្តសញ្ញាណកម្មម្នាក់ ជិះម៉ូតូបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកស្លាប់
មន្ត្រីនគរបាលអត្តសញ្ញាណកម្មម្នាក់បានស្លាប់ ខណ:ជិះម៉ូតូមួយគ្រឿងទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យធ្លាក់ទាំងមនុស្ស និងម៉ូតូចូលក្នុងទឹកស្លាប់ភ្លាមៗ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៥០នាទី យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ថោង រតនា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមន្ត្រីនគរបាល ផ្នែកអត្តសញ្ញាណកម្ម ឋានន្តរស័កិ្ត ៤កន្លះ ស្នាក់នៅម្តុំវត្តកំសាន្ត ភូមិតាង៉ូវក្រោម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតហេតុគេបានឮសំឡេងដូចផ្ទុះកង់ឡាន ក៏ផ្អើលឆោឡោនាំគ្នារត់ចេញពីក្នុងផ្ទះមកមើលក៏ប្រទះឃើញម៉ូតូមួយគ្រឿងម៉ាក YAMAHA PG-1 ពាក់ស្លាកលេខ ភ្នំពេញ 1LV-4563 រួមជាមួយបុរសម្នាក់ ដោយពួកគាត់មិនដឹងថា ជនរងគ្រោះគេចអ្វីនោះឡើយ ទើបបង្កអោយជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានបណ្តាលអោយធ្លាក់ចូលក្នុងទឹកស្លាប់យ៉ាងអាណោចអាធ័មបែបនេះ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានចុះដល់ទីតាំងកើតហេតុ និងធ្វេីកំណត់ហេតុប្រគល់សពអោយសាច់ញាតិយកទៅធ្វេីបុណ្យតាមប្របៃណី៕
អត្ថបទ៖ រដ្ឋា

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


