Connect with us

កីឡា

មុន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ លោក​ សាន់​ សៅយ៉ាន់​ សង្ឃឹម​លើ​ ឃួន​ ឡាំងកូស៊ីន​ ប៉ុន្តែ​ចុងក្រោយ​បាន​ឡើង​ទាំង​ពីរ​

បានផុស

នៅ

មុន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​ពីរ​នាក់​លោក​ សាន់​ សៅយ៉ាន់​ ធ្លាប់​គិត​ថា និង​សង្ឃឹម​​ខ្ពស់​លើ​កីឡាករ​ ឃួន​ ឡាំងកូស៊ីន​ ធ្វើ​បាន​ល្អ​ ឬ​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​នៅ​សង្វៀន​ថោន​លើក​នេះជាង​ សៅយ៉ាន់​ វិសាល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ សាន់​ សៅយ៉ាន់​

ថ្លែង​ក្នុង​កិច្ចសម្ភាស​លោក​ សាន់​ សៅយ៉ាន់​ បាន​លើក​ឡើង​ថា​ រវាង​ ឃួន​ ឡាំងកូស៊ីន​ និង​ សៅយ៉ាន់​ វិសាល​ លោក​ធ្លាប់​គិត​ថា​ ឡាំងកូស៊ីន​ ធ្វើ​បាន​ល្អ​ជាង​គេ​ហើយ​អាច​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន។​ កូន​សិស្ស​ម្នាក់​នេះ​បើ​ទោះ​ជា​ធ្លាក់​ចុះ​សមត្ថភាព​បន្តិច​មែន​ ប៉ុន្តែ​ជា​កីឡាករ​ជើង​ចាស់​មួយ​រូប​ និង​ដាក់​ចិត្ត​ខំប្រឹង​ហ្វឹកហាត់​គឺ​ល្អ​ឡើង​វិញ​ហើយ​ ដូច្នេះ​ទើប​លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​តាំងពី​ប្រកួត​ដំបូង​នៃ​ការ​លេង​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​នៅ​ថោន​នេះ​ម្ល៉េះ។​

យ៉ាងណា​ចំពោះ​ សៅយ៉ាន់​ វិសាល​ វិញ​ការ​ចូលលេង​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាម​នេះ​មិន​សូវ​ជា​សង្ឃឹម​ប៉ុន្មាន​ទេ​ដោយ​សារ​តែ​នៅ​ក្មេង​ខ្ចី​ជាង​គេ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​អស់។​ ប៉ុន្តែ​ដល់​ពេល​ប្រកួត​ជាក់ស្ដែង​គឺ​កូន​ប្រុស​របស់​លោក​ធ្វើ​បាន​ល្អ​ និង​អាច​ប្រកួត​ឈ្នះ​រហូត​បាន​ឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ​នេះ។​

កូនស៊ីន កាល​ឈ្នះមេដាយ​ស៊ីហ្គេម​

បញ្ជាក់​ដែរ​ថា​ សិស្ស​គុន​លោក​ សាន់​ យៅយ៉ាន់​ និង​លោក​គ្រូ​ នាគា​ គឺ​កីឡាករ​ ឃួន​ ឡាំងកូស៊ីន​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​កីឡាករ​ ប៉ែនកាក់​ អេរ៉ាវ៉ាន់​ នៅ​ថ្ងៃ​ទី១៥​ ខែ​វិច្ឆិកា​ ចំណែក​កីឡាករ​ សៅយ៉ាន់​ វិសាល​ ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាម​ផង​ដែរ​​ដោយ​ប៉ះ​កីឡាករ​ ធន់​ បុរី​ ថ្ងៃ​ទី១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​ថោន៕​

វិសាល​ ពេលឈ្នះ​មេដាយ​ប្រាក់កីឡាយុវជន​អាស៊ី​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម