Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិប៉ាឡេស្ទីនជិត ១០០ នាក់ស្លាប់ក្នុងការឃុំឃាំងរបស់អ៊ីស្រាអែលចាប់តាំងពីឆ្នាំ ២០២៣

បានផុស

នៅ

របាយការណ៍ថ្មីមួយពីក្រុមសិទ្ធិមនុស្សអ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩៨ នាក់បានស្លាប់ ក្នុងអំឡុងពេលឃុំខ្លួនដោយអ៊ីស្រាអែលចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៨ខែវិច្ឆិកា។

(រូបភាព៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមសិទ្ធិមនុស្សអ៊ីស្រាអែលជឿថាចំនួនពិតប្រាកដគឺខ្ពស់ជាងនេះ ពីព្រោះមនុស្សជាច្រើនមកពីតំបន់ហ្គាហ្សាត្រូវបានឃុំខ្លួននៅតែបាត់ខ្លួន។ លើសពីនេះរបាយការណ៍និយាយថា ជនជាតិប៉ាឡេស្ទីនជាប់ឃុំខ្លះបានស្លាប់ដោយសារតែការរំលោភបំពានរាងកាយ កង្វះការថែទាំសុខភាព ឬទាំងពីរ។ របាយការណ៍បានរកឃើញថា មនុស្ស ៤៦ នាក់បានស្លាប់នៅក្នុងពន្ធនាគារអ៊ីស្រាអែល និង យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៥២ នាក់មកពីតំបន់ហ្គាហ្សាបានស្លាប់នៅក្នុងការឃុំឃាំងពីយោធាអ៊ីស្រាអែល។

ក្រុមនេះក៏បាននិយាយផងដែរថា អ៊ីស្រាអែលបានឈប់ផ្តល់ព័ត៌មានអំពីអ្នកជាប់ឃុំទៅកាកបាទក្រហម ដែលធ្វើឱ្យវាពិបាកក្នុងការដឹងថាមានអ្វីកើតឡើងចំពោះមនុស្សជាច្រើនផ្សេងទៀត។

ទោះយ៉ាងណាមន្ត្រីពន្ធនាគារអ៊ីស្រាអែលបដិសេធការចោទប្រកាន់ ហើយនិយាយថា អ្នកទោសទាំងអស់ទទួលបានការព្យាបាល និងការថែទាំសុខភាពត្រឹមត្រូវ៕

អ្នកទោសប៉ាឡេស្ទីនត្រូវបានអ៊ីស្រាអែលដោះលែង។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម