ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុពិត នៃការឆាបឆេះ ប្រាសាទដ៏ល្បីនៅ ចិន
អគ្គិភ័យដែលឆាបឆេះប្រាសាទដ៏ល្បីឈ្មោះនៅក្នុងប្រទេសចិន កាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ ពេលនេះអាជ្ញាធរទម្លាយមូលហេតុពិតហើយ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន និងយកមកផ្សាយបន្តដោយគេហទំព័រ The Star របស់ម៉ាឡេស៊ី កាលពីថ្ងៃអង្គារទី១៨ខែវិច្ឆិកា ប្រាសាទ Wenchang Pavilion នៅក្នុងខេត្ត Jiangsu ត្រូវឆេះដោយសារតែភ្លើងធូបនិងទៀនដែលទេសចរដុត បង្កជាអគ្គិភ័យរាលដាល។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សស្លាប់ឬរងរបួសទេក្នុងហេតុការណ៍នោះ ហើយអគ្គិភ័យក៏មិនបានរាលដាលប៉ះពាល់ដល់ព្រៃដែលនៅក្បែរប្រាសាទស្ថិតនៅលើភ្នំ Fenghuang នេះផងដែរ។
ដំបូងឡើយមានការនិយាយតៗគ្នាថា ប្រាសាទនេះមានអាយុកាលដល់ទៅ ១ ៥០០ ឆ្នាំឯណោះ ប៉ុន្តែតាមពិត វាត្រូវបានសាងសង់ឡើងក្នុងខែមករាឆ្នាំ២០០៨ទេ និងបញ្ចប់រួចរាល់ក្នុងខែតុលាឆ្នាំ ២០០៩។
លើសពីនេះ គ្មានវត្ថុបុរាណវប្បធម៌ណាមួយត្រូវបានរក្សាទុកនៅទីនោះឡើយ ហើយក៏មិនមានសំណង់បុរាណស្ថិតក្នុងបរិវេណប្រាសាទនោះដែរ ពោលអគារទាំងអស់គឺជាសំណង់ដែលត្រូវបានសាងសង់ឡើងថ្មីៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្ពានថ្មីមួយផ្នែកបាក់រលំយ៉ាងរន្ធត់ ក្នុងខេត្ត Sichuan ប្រទេសចិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


