ព័ត៌មានអន្ដរជាតិ
ស្ពានថ្មីមួយផ្នែកបាក់រលំយ៉ាងរន្ធត់ ក្នុងខេត្ត Sichuan ប្រទេសចិន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ខែវិច្ឆិកា ផ្នែកមួយនៃស្ពានថ្មីមួយនៅក្នុងខេត្តSichuan ប្រទេសចិន បានបាក់រលំយ៉ាងសាហាវបន្ទាប់ពីមានបំណាក់ដីវាយប្រហារតំបន់នោះ។

ផ្នែកនៃស្ពានដែលបានបាក់នេះគឺជាស្ពាន Hongqi ដែលមានប្រវែង ៧៥៨ម៉ែត្រមានទីតាំងនៅទីក្រុង Maerkang ខេត្តSichuan។ តាមពិតទៅស្ពាននេះ ត្រូវបានបិទមួយថ្ងៃមុន បន្ទាប់ពីស្នាមប្រេះលេចឡើងនៅលើជម្រាលក្បែរនោះ ។ លើសពីនេះ ប៉ូលិសបានជម្លៀសយានយន្តទាំងអស់ និងបានរារាំងការធ្វើដំណើរមុនមានដួលរលំ។ រហូតមកដល់ពេលនេះមិនមានរបាយការណ៍អ្នករងរបួសឬក៏ស្លាប់នោះទេ។
សូមបញ្ជាក់ថាស្ពាននេះ ត្រូវបានសាងសង់កាលពីដើមឆ្នាំនេះដោយក្រុមហ៊ុន Sichuan Road & Bridge Group ស្ថិតនៅលើផ្លូវហាយវេសំខាន់មួយដែលតភ្ជាប់ភាគកណ្តាលប្រទេសចិនទៅកាន់ទីបេ។ វាក៏នៅជិតគម្រោងវារីអគ្គិសនី Shuangjiangkou ដែលនឹងក្លាយជាទំនប់ខ្ពស់បំផុតរបស់ពិភពលោកនៅពេលសាងសង់រួច។
បើតាមអាជ្ញាធរចិន ផ្លូវនេះនឹងនៅតែបន្តបិទរហូតដល់វាមានសុវត្ថិភាពម្តងទៀត និងមិនទាន់មានកាលបរិច្ឆេទបើកដំណើរការឡើងវិញនៅឡើយទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


