ព័ត៌មានអន្ដរជាតិ
ហេតុអ្វីកូនប្រសាត្រាំ ទៅចរចាជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក បែរអវត្តមាន?
មន្ត្រីអាមេរិកមួយចំនួនបានសម្តែងការសង្ស័យ នៅពេលដែលលោក Jared Kushner កូនប្រសារបស់ប្រធានាធិបតី ដូណាល់ ត្រាំ មានវត្តមាននៅក្នុងគណៈប្រតិភូទៅកាន់ប្រទេសរុស្ស៊ី ជាមួយបេសកជនអាមេរិក Steve Witkoff ខណៈដែលរដ្ឋមន្ត្រីការបរទេស Marco Rubio ជាមនុស្សសំខាន់នៅក្នុងជំនួបបែរជាអវត្តមានទៅវិញ។

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X កាលពីយប់ថ្ងៃទី១ខែធ្នូ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៊ី លោក Michael McFaul បានសួរថា «ហេតុអ្វីបានជាកូនប្រសារបស់ប្រធានាធិបតីត្រាំ គឺលោក Kushner ដែលមិនមានតួនាទីអ្វីសោះនៅក្នុងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសរុស្ស៊ី ជាមួយបេសកជនពិសេស Steve Witkoff ជំនួសឲ្យរដ្ឋមន្ត្រីការបរទេស Rubio»?
លោក McFaul បានសរសេរបញ្ចាក់បន្ថែមទៀតថា «តើមានអ្នកណាអាចពន្យល់ខ្ញុំបានទេថា ហេតុអ្វីបានជាបេសកជនពិសេស Witkoff និងកូនប្រសាប្រធានាធិបតីអាមេរិក ចូលរួមក្នុងការចរចាជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់យើង អាចសន្ទនាជាមួយរដ្ឋាភិបាលកៀវតែប៉ុណ្ណោះ»។
យោងតាមអតីតឯកអគ្គរដ្ឋទូត McFaul លោក Rubio ដែលបម្រើការជារដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិក្នុងរដ្ឋបាលលោកត្រាំ គឺជាចំណុចកណ្តាលនៃការពិភាក្សាជាមួយគណៈប្រតិភូអ៊ុយក្រែនកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ នៅពេលនោះ លោក Rubio បានអង្គុយនៅចន្លោះបេសកជនពិសេស Witkoff និងលោក Kushner។
ទោះជាយ៉ាងណាក៏ដោយ កាសែត The Guardian បានអត្ថាធិប្បាយថា រដ្ឋមន្ត្រីការបរទេស Rubio មិនបានចូលរួមក្នុងគណៈប្រតិភូអាមេរិកទៅកាន់ប្រទេសរុស្ស៊ីនៅពេលនេះ ដោយសារតែលោកត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីរុស្ស៊ី ចាប់តាំងពីឆ្នាំមុន បន្ទាប់ពីទីក្រុងមូស្គូបានបន្ថែមឈ្មោះរបស់លោក និងភរិយាទៅក្នុងបញ្ជីពលរដ្ឋអាមេរិក ដែលទទួលរងទណ្ឌកម្មដោយរដ្ឋាភិបាលរុស្ស៊ី។
ក្រៅពីលោក Rubio អ្នកនយោបាយអាមេរិកមួយចំនួនទៀតដូចជា អតីតប្រធានាធិបតី Barack Obama អតីតទីប្រឹក្សាសន្តិសុខជាតិ John Bolton និងអតីតសមាជិកសភា Marjorie Taylor Greene ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅ របស់រុស្ស៊ីផងដែរ។
ដោយឡែក កិច្ចចរចាដែលធ្វើឡើងនៅទីក្រុងមូស្គូ រវាងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងបេសកជនអាមេរិកលោក Steve Witkoff និងកូនប្រសាត្រាំបានបញ្ចប់ជាស្ថាពរហើយ បន្ទាប់ពីជជែកគ្នាអស់រយៈពេល៥ម៉ោង កាលពីថ្ងៃអង្គារទី២ ខែធ្នូឆ្នាំ២០២៥ ដោយគ្មានកិច្ចព្រមព្រៀងណាមួយលើផែនការសន្តិភាពអ៊ុយក្រែននោះទេ។ នេះបើតាមការលើកឡើងពីវិមានក្រឹមឡាំងផ្ទាល់តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជំនួប៥ម៉ោងរបស់ពូទីនជាមួយបេសកជនអាមេរិក បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៩ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


