ព័ត៌មានអន្ដរជាតិ
សមាជិកពាក់កណ្តាល ដកខ្លួន ចេញពីក្រុមចម្រុះ ដែលជួយគ្រាប់អ៊ុយក្រែន
ជាបញ្ហាចោទដ៏ធំមួយសម្រាប់ទីក្រុងកៀវ នៅពេល ប្រធានាធិបតីសាធារណរដ្ឋឆែក ទម្លាយថា ក្រុមចម្រុះមួយដែលបង្កើតឡើងដើម្បី ជួយគ្នាផ្គត់ផ្គង់គ្រាប់ដល់ប្រទេសអ៊ុយក្រែន ពេលនេះ មានសមាជិកពាក់កណ្តាលទៅហើយ ក្នុងក្រុមនោះ ដែលបានដកខ្លួនចេញ។

ក្រុមនេះ ដែលជាគំនិតផ្តួចផ្តើម បង្កើតឡើងនៅចុងឆ្នាំ២០២៤ ដើម្បីជួយជ្រោមជ្រែងអ៊ុយក្រែន ទប់ទល់នឹងរុស្ស៊ី ដើមឡើយគឺមានសមាជិក ចូលរួមចំនួន ១៨ប្រទេស ប៉ុន្តែឥឡូវ បើតាមការបញ្ជាក់ពីមេដឹកនាំឆែក Petr Pavel, មាន ៩ប្រទេសហើយ ដែលដកខ្លួនចេញ ប៉ុន្តែលោកមិនប្រាប់មូលហេតុ និងឈ្មោះសមាជិកទាំងនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោកអះអាងថា អាល្លឺម៉ង់ ដែលជាប្រភពផ្គត់ផ្គង់ធំ ក្នុងក្រុមចម្រុះនេះ គឺអត់បានដកខ្លួន ចេញទេ។
ក្នុងកិច្ចសម្ភាសជាមួយ Financial Times ផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក Pavel បានលើកឡើងពីបញ្ហានេះ ដោយបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ព្រោះតែការដកដៃរបស់សមាជិកពាក់កណ្តាល។

លោកនិយាយថា ជាការពិត ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ឲ្យអ៊ុយក្រែន នឹងធ្លាក់ចុះ ៥០% ហើយគ្មានអ្វីត្រូវសង្ស័យឡើយ ទីក្រុងកៀវ នឹងជួបផលលំបាក ក្នុងរយៈពេលខ្លី។
សូមជម្រាបថា គិតត្រឹមពេលនេះ ឆែក បានប្រគល់គ្រាប់កាំភ្លើងធំ ជាង ៣ លានគ្រាប់ ក្រោមគំនិតផ្តួចផ្តើមនេះ ក្នុងនោះរួមមាន ១.៥ លានគ្រាប់ក្នុងឆ្នាំ២០២៤ និង ១.៨ លានគ្រាប់បន្ថែមទៀតក្នុងឆ្នាំ២០២៥។
យោងតាមក្រសួងការពារជាតិឆែក ទីក្រុងប្រាក មានកិច្ចសន្យាប្រគល់គ្រាប់រំសេវប្រហែល ១ លានគ្រាប់បន្ថែមទៀត ក្នុងឆ្នាំ២០២៦ នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


