ជីវិតកម្សាន្ដ
ប៉ូលិសរៀបរាប់លម្អិត ករណីតារាថៃល្បួងជនរងគ្រោះឲ្យវិនិយោគលើប្រាក់កម្ចីខុសច្បាប់
នាថ្ងៃ៣ធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Krit Woratat ដែលជាភ្នាក់ងារបង្ក្រាបបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងមួយក្រុមចាប់ខ្លួនតារាសម្តែង Rybena Intachai និងជាឌីជេល្បីឈ្មោះមួយរូប ផ្អែកតាមដីកាចាប់ខ្លួនពីបទក្លែងបន្លំ និងក្រឹត្យបន្ទាន់ស្តីពីប្រាក់កម្ចីខុសច្បាប់ដល់សាធារណជន។

តាមសារព័ត៌មាន thethaiger បានចេញរបាយការណ៍ថា បន្ទាប់ពីឆ្មក់ចូលផ្ទះតារាថៃភ្លាមៗ ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានធ្វើការផ្សាយផ្ទាល់នៅក្នុងថ្ងៃនេះតែម្ដង ដោយបង្ហាញព័ត៌មានលម្អិតបន្ថែមថា មានជនរងគ្រោះចំនួន ១៧ នាក់បានដាក់ពាក្យបណ្តឹងទៅបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលសរុបជាសំណងចំនួន ១៩០ លានបាត (៤ម៉ឺន ៧ពាន់ដុល្លារ)។
ក្នុងករណីនេះបានបង្ហាញថា ជនរងគ្រោះប្រមាណ ១៧ នាក់បានដាក់ពាក្យបណ្តឹងដោយបង្ហាញភត្តុតាងថា ក្នុងឆ្នាំ ២០២២ តារាសម្តែងរូបនេះបានបញ្ចុះបញ្ចូលពួកគេឲ្យវិនិយោគលើអាជីវកម្មផ្សេងៗ។ ការវិនិយោគសំខាន់ៗចំនួនបួនប្រភេទគឺ៖
១. អាជីវកម្មប្រាក់កម្ចីផ្ទាល់ខ្លួន ដែលផ្តល់ផលចំណេញខ្ពស់ពី ៤-៧% ក្នុងមួយខែ។
២. ការជួញដូរភាគហ៊ុនជាមួយតារាល្បីៗ។
៣. ការវិនិយោគលើអាជីវកម្មកីឡា និងភោជនីយដ្ឋាន។
៤. ការវិនិយោគលើមូលនិធិអាជីវកម្មគ្រួសារធំៗ ដែលនាងបានបញ្ចុះបញ្ចូលមិត្តភក្តិជិតស្និទ្ធ អ្នកស្គាល់គ្នា និងឪពុកម្តាយសិស្សសាលាឲ្យវិនិយោគ។
មូលហេតុចម្បងនៃសកម្មភាពរបស់នាង ពោលគឺពឹងផ្អែកលើទំនុកចិត្ត និងភាពជឿជាក់របស់តារាសម្តែង រួមទាំងការធ្វើត្រាប់តាមបុគ្គលមួយចំនួននៅក្នុងអាជីវកម្ម។ ដែលទាំងនោះ បានធ្វើឲ្យជនរងគ្រោះជាច្រើនសម្រេចចិត្តវិនិយោគ ព្រមទាំងឈានដល់ការប្រើប្រាស់មូលនិធិសម្រាប់សកម្មភាពផ្សេងៗ។
នៅទីបំផុត ការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញពីភាពក្លែងបន្លំ ដែលនាំឲ្យមានការចេញដីកាចាប់ខ្លួនរូបនាងភ្លាមៗ។ តុលាការបានចេញដីកាចាប់ខ្លួនកាលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ពីបទក្លែងបន្លំ និងរំលោភលើក្រឹត្យបន្ទាន់ស្តីពីប្រាក់កម្ចីសម្រាប់កន្លែងហាត់ប្រាណ ដែលបោកប្រាស់សាធារណជនជាច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ឆ្មក់ចូលផ្ទះតារា ថៃ ម្នាក់ ក្រោមបទចោទប្រកាន់ ក្លែងបន្លំ និងផ្ដល់ប្រាក់កម្ចីខុសច្បាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


