Connect with us

សេដ្ឋកិច្ច

​បារាំងសន្យា​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ និង​វិនិយោគ​កម្ពុជា​

បានផុស

នៅ

លោក ហួត ហាក់ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៥ ​បានជួបពិភាក្សាការងារជាមួយលោក François SCHNOBELEN ប្រធានសភាពាណិជ្ជកម្មបារាំង-កម្ពុជា ប្រចាំខេត្តសៀមរាប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចពិភាក្សាការងារ​​ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ព្រមទាំងរាយការណ៍​អំពីគំនិត​ផ្តួចផ្តើមនានាពីសមាជិកសមាគម ដើម្បីអភិវឌ្ឍទេសចរណ៍ បរិយាកាសធុរកិច្ច និងការវិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​

​​លោករដ្ឋមន្រ្តី ​បានកោតសរសើរ និងថ្លែងអំណរគុណ​ចំពោះសមាគមដែលបានជឿជាក់ដ៏មុតមាំ​លើ​ការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះទុន​វិនិយោគ​ជាបន្តបន្ទាប់របស់សមាជិកសមាគម និង​គំនិតផ្តួច​ផ្តើមល្អៗ ដែលបានលើកឡើង​ដោយ​សមាគម។ ​

លោក ហួត ហាក់​ ក៏បានជម្រាបជូនសមាគមពីវិធានការគន្លឹះបន្ទាន់ និងរយៈមធ្យមដែល​បាន​រៀប​ចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ហើយក្រសួងទេសចរណ៍ ចាត់ទុក​សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួម​ចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍​កម្ពុជាឱ្យ​កាន់តែរីកចំរើនបន្ថែមទៀត។

​លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា មានប្រសាសន៍ថា រូបលោកផ្ទាល់ដែលបានរស់នៅ និងប្រកបអាជីវកម្ម​នៅកម្ពុជាជាច្រើនឆ្នាំ ដោយសារប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាអ្នកស្រលាញ់ និងឱ្យតម្លៃ​លើ​សុខសន្តិភាព និងភាពរួសរាយរាក់ទាក់ ស្នាមញញឹមរបស់កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជាមួយ​ការ​អភិវឌ្ឍគ្រប់វិស័យ តាម​រយៈកត្តាសុខសន្តិភាព។

លោកប្រធានសភាពាណិជ្ជកម្ម បានបេ្តជ្ញា​ជួយ​ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាព​វិនិយោគកម្ពុជាដល់ប្រជាជន និងវិនិយោគិន​បារាំងឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើង។

ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅ និងប្រកបដោយ​ការស្ថាបនាលើកិច្ចសហការរួមគ្នា ជាលក្ខណៈបុរេសកម្ម ដើម្បីរៀបចំភូមិ​ហ្រ្វង់កូហ្វូន (Village Francophone) ឱ្យមានភាពទាក់ទាញ រស់រវើក ប្រកបដោយខ្លឹមសារស៊ីជម្រៅ និងបង្ហាញ​ពីសក្តា​នុពល​ទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដល់ប្រតិភូជាន់ខ្ពស់ ព្រមទាំង​អ្នក​ចូលរួមក្នុង​ការ​កិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខ ឱ្យបាន​ទូលំ​ទូលាយ​ដល់ពិភព​លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម