ព័ត៌មានជាតិ
នគរបាលបន្តផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀនក្មេងទំនើងនិងច្បាប់ចរាចរណ៍ដល់សិស្សវិទ្យាល័យបាក់ទូក
កម្លាំងនគរបាលជំនាញមូលដ្ឋានខណ្ឌ៧មករា បន្តការចុះអប់រំនិងផ្សព្វផ្សាយពីផលប៉ះពាល់បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើងនិងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្សវិទ្យាល័យបាក់ទូក ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ។


លោកវរសេនីយទោ តួ ស៊ីវ៉ាន់ធឿន អធិការរងទទួលផែនជំនាញ បានឲ្យដឹងថាការបន្តចុះអប់រំផ្សព្វផ្សាយនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាររបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ដែលឲ្យនគរបាលជំនាញ បន្តចុះផ្សព្វផ្សាយឲ្យបានខ្លាំងក្លា បន្ថែមលើកិច្ចការងារបង្ក្រាបរបស់ខ្លួន។


ក្នុងនោះបើតាមលោកវរសេនីយ៍ទោទឹមវុទ្ធីអធិការរងផែនការងារចរាចរណ៍ខណ្ឌក៏បានបញ្ជ្រាបនូវច្បាប់ចរាចរណ៍មួយចំនួនធំជូនដល់ក្មួយៗឲ្យបានដឹងនិងចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ទោះបីបច្ចុប្បន្ននគរបាលមានវិធានការចុះផ្សព្វផ្សាយតាមរយះអប់រំ មិនមានការផាកពិន័យជាទឹកប្រាក់ ក៏ដោយ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ចូលរួមគោរពច្បាប់ និងកុំខ្លាចប៉ូលីសចរាចរណ៍។

សិស្សានុសិស្សយល់ឃើញថាពួកគាត់បានយល់ជ្រាបកាន់តែច្បាស់ពីចំណុចដែលពួកគាត់ពុំសូវបានដឹងលើប្រធានបទសំខាន់ទាំង០៣ខាងលើបន្ទាប់ពីបានចូលរួមក្នុងការស្តាប់ការពន្យល់ណែនាំរបស់នគរបាលជំនាញនៅថ្ងៃនេះ។ ហើយនឹងចូលរួមគោរពច្បាប់ទម្លាប់ធ្វើខ្លួនឲ្យជាសិស្សល្អជាពលរដ្ឋល្អនិងខំអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្លាំងដើម្បីជាសសរទ្រូងរឹងមាំរបស់ប្រទេសជាតិ។


សូមបញ្ជាក់កម្លាំងនគរបាលជំនាញនៃរាជធានីភ្នំពេញតែងតែបង្កើតវេទិកាដើម្បីចុះផ្សព្វផ្សាយអប់រំជាប្រចាំទាំងនៅសាលារៀនវិទ្យាល័យក៏ដូចជាភូមិឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋលើបញ្ហាគ្រឿងញៀនពិសេសបញ្ហាក្រុមក្មេងទំនើងដែលជាប្រធានបទក្តៅនិងសំខាន់ដែលចាំបាច់ត្រូវទប់ស្កាត់កុំឲ្យមានការរីករាលដាលកាន់តែខ្លាំងក្នុងសង្គមជាតិ៕
អត្ថបទ៖សុភា
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន


