Connect with us

ព័ត៌មានជាតិ

ចៅសង្កាត់ព្រែកឯង នាំយកអំណោយជូនគ្រួសារភៀសសឹក ដែលមកស្នាក់នៅបណ្តោះអាសន្ន នៅព្រែកឯង

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ លោក សំ សុធារី ចៅសង្កាត់ព្រែកឯង រួមនិងក្រុមការងារ បាននាំយកអំណោយទៅផ្តល់ជូនគ្រួសារភៀសសឹក ដែលទើបមកដល់សង្កាត់ព្រែកឯង កាលពីយប់ថ្ងៃទី១៣ធ្នូ ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សុធារី បានប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីទទួលពត័មានពីបណ្តាភូមិក្នុងមូលដ្ឋានសង្កាត់ព្រែកឯង គឺមានបងប្អូនពលរដ្ឋភៀសសឹកបានមកស្នាក់នៅជាមួយបងប្អូនតាមផ្ទះចំនួន ៩គ្រួសាររួចមក លោកក៏បានរៀបចំអំណោយយកទៅផ្តល់ជូនដោយផ្ទាល់ដៃដោយក្នុងនោះមានគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួនទៀតផង។

លោកចៅសង្កាត់ព្រែកឯង បន្តថា ការនាំយកអំណោយទៅផ្តល់ជូនបងប្អូនភៀសសឹកដែលមករស់នៅជាមួយបងប្អូនតាមផ្ទះនេះ គឺលោកបន្តធ្វើជារៀងរហូតលុះត្រាតែអស់។ ក្នុងនោះ លោកក៏បានរៀបចំបញ្ជូនស្បៀងដែលទទួលបានពីសប្បុរសជន ដោយការចូលរួមតាមរយៈសាលាសង្កាត់នេះផ្ទាល់ ដើម្បីប្រគល់ជូនវីរកងទព័នៅសមរភូមិមុខ ដែលកំពុងតស៊ូការពារដែនអធិបតេយ្យកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ នៅសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុកផងដែរ។

ជាមួយគ្នានេះ លោក សំ សុធារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកឯង បើមានលទ្ធភាពជាសម្ភារៈក៏ដូចជាស្បៀងអាហារ សូមយកមកសាលាសង្កាត់ ដើម្បីឱ្យសាលាសង្កាត់រៀបចំបញ្ជូនទៅសាលាខណ្ឌច្បារអំពៅបញ្ជូនបន្តទៅសមរភូមិមុខ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម