ព័ត៌មានជាតិ
ពលរដ្ឋភៀសសឹកនៅតំបន់បឹងត្រកួន ចាប់ឆ្នោតរេីសក្បាលដីដើម្បីចូលរស់នៅជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដីឡូត៍ ជូនដល់ពលរដ្ឋភៀសសឹកចំនួនពីរភូមិ នៃតំបន់បឹងត្រកួនដើម្បីចូលរស់នៅជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ពិធីនេះធ្វើឡើងនៅមណ្ឌលភៀសសឹកវត្តកណ្តោលស្ថិតនៅក្នុងឃុំគោករមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយដំណាក់កាលដំបូងអោយប្រជាពលរដ្ឋពីរភូមិរួមមានភូមិសាមគ្គី និងភូមិបន្ទាយមានរិទ្ធ សរុបជាង៨០០គ្រួសារ។ ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត មានការចូលរួមលោក ប្រាក់ ដាវីដ អនុប្រធាន ក្រុមការងាររាជរដ្ឋបាលភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក ព្រមទាំងមានការចូលរួមពី អាជ្ញាធរស្រុក ឃុំ។

សូមបញ្ជក់ថា លំនៅដ្ឋានបណ្តោះអាសន្ននេះ គឺរៀបចំឡើងលើផ្ទៃដី៤០០ហិកតាសម្រាប់អោយពលរដ្ឋភៀសសឹកប្រមាណ៣០០០គ្រួសារនៅខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រលបទៅលំនៅឋានវិញបាន ដោយសារយោធាថៃបានដាក់ទូកុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធគ្រប់គ្រងដោយខុសច្បាប់ ក្នុងដែនអធិបតេយ្យកម្ពុជា និងទទួលបានការរស់នៅលើលំនៅដ្ឋានមួយខ្នងលើផ្ទៃដីទំហំ ២០គុណ ៣០ម៉ែត្រ ជំនួសការរស់នៅក្នុងតង់នៃមណ្ឌលភៀសសឹក៕
អត្ថបទ៖ អេម ពៅ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


