ព័ត៌មានជាតិ
ខេត្តព្រះវិហារ រៀបចំសង្ក្រាន្តឆ្នាំថ្មី នៅជំរំភៀសសឹក «នាំសំណើច និងក្តីសង្ឃឹម»
នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ នេះ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំកម្មវិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី នៅមណ្ឌលសុវត្ថិភាពភៀសសឹក ក្នុងវត្តឧត្តគីរីទួលអណ្ដែត ទៅតាមប្រពៃណីជាតិខ្មែរ ស្ថិតនៅឃុំថ្មី ស្រុកគូលែន ដើម្បីឲ្យប្រជាពលរដ្ឋភៀសសឹកបានលេងកម្សាន្តកំដរអផ្សុក។



ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក មិន ស៊ីថា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារប្រចាំការនៅក្នុងមណ្ឌលសុវត្ថិភាពវត្តឧត្តរគីរីទួលអណ្តែត ហៅវត្តថ្នល់បែក និង លោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានប្រជាពលរដ្ឋភៀសសឹកចូលរួមជាច្រើននាក់ផងដែរ។
លោក ប៉ែន ជឹង បានឲ្យដឹងថា កម្មវិធីខាងលើបានចាប់ផ្ដើមនៅព្រឹកនេះ ដោយមានក្រុងពាលី ពូនភ្នំខ្សាច់ បើកសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយគ្រប់ប្រភេទដូចជា ៖ បោះអង្គញ់ , វាយក្អម , ទាញព្រ័ត្រ, លោតបាវ , បៀមទឹកដាក់ដប , ពាំពងមាន់ , រុតត្រីលើគោក ជាដើម , របាំប្រជាប្រិយប្រពៃណី តន្ត្រីស្គរដៃ និង ១២ : ០០ នាទី អាហារជួបជុំ(ក្នុងជំរំទាំងមូល) រហូតដល់យប់។



លោកបញ្ជាក់ថា ការរៀបចំកម្មវិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី នៅមណ្ឌលសុវត្ថិភាពភៀសសឹក ក្នុងវត្តឧត្តគីរីទួលអណ្ដែត នេះ ដើម្បីឲ្យប្រជាពលរដ្ឋភៀសសឹកបានលេងកម្សាន្តកំដរអផ្សុក នៅពេលដែលចាកចេញពីលំនៅឋានមករស់នៅជំរំភៀសសឹកបានសប្បាយចិត្តខ្លះ។



គួរជម្រាបថា នៅល្ងាចថ្ងៃដដែល ក៏នឹងមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចូលរួមលេងកម្សាន្តដោយក្តីរីករាយផងដែរ៕
អត្ថបទ ៖ ជុន កុសល


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


