Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៥ ប្រទះឃើញសំបុកសត្វស្លាបជិតផុតពូជ ១៨ សំបុក និងកូន ១៣ ក្បាល ​​នៅ​តំបន់ដែនជម្រកសត្វ​ព្រៃសំបូរ

បានផុស

នៅ

នៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារបានរកឃើញសំបុកសត្វស្លាបជិតផុតពូជចំនួន ១៨ សំបុក និងកូនចំនួន ១៣ ក្បាល ដែលរួមមានសត្វត្រយងចង្កោម ក.ស និងសត្វត្មាតភ្លើង។ នេះបើ​តាមការឱ្យដឹងពីលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ​។

លោកប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យ​ដឹងបន្តថា កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារ​ក៏​បានរកឃើញសត្វក្រៀល ដែលជាសត្វជិតផុតពូជជាសកលមួយគូក្នុងព្រៃតំបន់ការពារ​ ដែលជាការមើលឃើញជាលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដែនជម្រកសត្វព្រៃព្រែកប្រសព្វបង្កើតឡើងក្នុងខែតុលាឆ្នាំ ២០១៨ គ្រប​ដណ្តប់លើ​ផ្ទៃដី ១២ ៧៧០ ហិកតា។ ក្រោយ​មក​នៅឆ្នាំ២០២៣ បាន​ពង្រីក​ដល់ទំហំ​ផ្ទៃដី ១៤ ២២១ ហិកតា ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងអភិរក្សដែនជម្រក​​ដ៏​មានសារៈសំខាន់នេះ ជាពិសេសសម្រាប់ការអភិរក្សសត្វក្តាន់ដែលជិតផុតពូជ ជាមួយនឹងចំនួនប៉ាន់ស្មានប្រហែល ១០០ ក្បាល ដែលរស់នៅជាចម្បងនៅដែនជម្រកនេះ​ដែល​សំបូរ​ព្រៃលិចទឹក ដីសើម ស្មៅក្រាស់ និងព្រៃវាលភក់ ដែលជាកត្តាចាំបាច់សម្រាប់ការរស់រានរបស់សត្វក្តាន់ទាំងនោះ។ 

ដោយឡែក​តំបន់ការពារដែនជម្រកសត្វព្រៃសំបូរស្ថិតនៅខេត្តក្រចេះ បង្កើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ គ្រប​ដណ្តប់​លើ​ផ្ទៃដី ៥០ ០៩៣ មែត្រការ៉េ ហើយនៅឆ្នាំ២០២៣ ពង្រីកដល់ទំហំ​ផ្ទៃដី ៨០ ០០០ហិកតា ដើម្បីបន្ថែមការពង្រឹងការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ។ តំបន់ការពារដែនជម្រកសត្វព្រៃសំបូរ មានតួនាទីសំខាន់ក្នុងការអភិរក្សជីវចម្រុះនៃតំបន់ និងផ្តល់ជាទីជម្រកដល់សត្វកម្រ និងសត្វជិតផុត ពូជជាច្រើន។

សកម្មភាពអភិរក្សនេះបានរួមចំណែកក្នុងការកាត់បន្ថយហានិភ័យដល់សត្វផ្សោតទន្លេមេគង្គដោយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងសហការរវាងឆ្នាំទន្លេនិងក្រុមអភិរក្ស ធ្វើការជាក្រុមជួយ​ឲ្យ​ការអភិរក្សប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការការពាររយៈពេលវែងសម្រាប់ទន្លេដែលជាទីជម្រករបស់សត្វ​ជិតផុតពូជ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម